អាមេរិក ប្រកាសដំឡើងពន្ធ លើការនាំចូលចំនួន ៥.៧០០ប្រភេទ នៃការនាំចូលរបស់ចិន

55
CMA_LongBanner

បរទេស៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ បានឱ្យដឹងថា មុននេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ការផ្លាស់ប្តូរនេះគឺដើម្បី ដាក់សម្ពាធលើក្រុងប៉េកាំង ស្នើសុំឱ្យមានការកែប្រែយ៉ាងខ្លាំងលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលត្រូវបាន ចរចាររវាងប្រទេសទាំងពីរ។

កាលពីថ្ងៃព្រហស្បតិ៍ ខាងគយ និងការពារព្រំដែនសហរដ្ឋអាមេរិក បានប្រកាសដំឡើងពន្ធ លើការនាំចូលចំនួន ៥.៧០០ប្រភេទ នៃការនាំចូលរបស់ចិន។ ចាប់ផ្តើមពីថ្ងៃសុក្រតទៅ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលថានឹងបង្កើនពន្ធនាំចូល លើទំនិញរបស់ចិនជាច្រើនពី ១០ភាគរយ ទៅ២៥ភាគរយនោះ នឹងចូលជាធរមានហើយ។

ជាមួយគ្នានោះដែរ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា រដ្ឋាភិបាលទីប៉េកាំងសោកស្តាយ ចំពោះទង្វើរបស់អាម៉េរិក ក្នុងការបង្កើនពន្ធលើការ នាំចេញរបស់ចិនដែលមានតម្លៃ ២០០ពាន់លានដុល្លារ ពី ១០ភាគរយទៅ ២៥ភាគរយហើយឥឡូវនេះ ត្រូវបានបង្ខំឱ្យចាត់វិធានការសងសឹកវិញ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close