អាមេរិក ទ្វារនៅបើកចំហជានិច្ចក្នុង ការងាកមកចរចាគ្នាសម្រាប់ កូរ៉េខាងជើង

38
CMA_LongBanner

សេអ៊ូល៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយឱ្យដឹងថា លោក Stephen Biegun តំណាងពិសេសរបស់អាមេរិក សម្រាប់កិច្ចការជាមួយសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ដោយបានថ្លែងនៅថ្ងៃសុក្រនេះថា ទ្វារនៅបើកចំហជានិច្ចក្នុង ការងាកមកចរចាគ្នាសម្រាប់ DPRK ។

ការកត់សម្គាល់នេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលដែល មិនស្គាល់អត្តសញ្ញាណ២គ្រាប់ ដែលត្រូវបានគេសន្មត់ថា ជាមីស៊ីលរយៈចម្ងាយខ្លី ពីតំបន់ភាគពាយ័ព្យ ។ គ្រាប់មីស៊ីលនោះតម្រង់ទៅ ទិសខាងកើតប្រហែល ៤២០គីឡូម៉ែត្រ និង២៧០គីឡូម៉ែត្រ នៅកម្ពស់៤៥គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រ។

ក្រសួងការបរទេសក្រុងសេអ៊ូល បានឲ្យដឹងថា លោក Biegun បានធ្វើការត់សម្គាល់ នៅក្នុងអំឡុងពេលជួបការគួរសម របស់លោកដល់រដ្ឋមន្ត្រី ក្រសួងការបរទេស កូរ៉េខាងត្បូង Kang Kyung-wha ។ អ្នកការទូតអាមេរិក បានមកដល់ទីនេះ សម្រាប់ដំណើរការទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់គាត់ ដោយគិតចាប់ពីថ្ងៃពុធ ។

គួរបញ្ជាក់ថា រយៈពេល៥ថ្ងៃមុន ក្រុងព្យុងយ៉ាងបានបាញ់គ្រាប់មីស៊ីល ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ ចេញពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ គ្រាប់ផ្លោងបានហោះក្នុងចម្ងាយចន្លោះពី ៧០គីឡូម៉ែត្រ និង២៤០គីឡូម៉ែត្រ នៅកម្ពស់ប្រហែល ៦០គីឡូម៉ែត្រ ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close