UI_LongBanner

អ្នកជំនាញអន្តរជាតិ! ចិនចាត់ទុក អាមេរិក អញ្ជើញទីក្រុងប៉េកាំង ឱ្យចូលតុចរចានុយក្លេអ៊ែរបីប្រទេស គឺជាការប្រមាថ

340

អាមេរិក៖ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន Sputnik បានឱ្យដឹងថា អ្នកជំនាញអន្តរជាតិមើលឃើញថា ការដែលសហរដ្ឋអាមេរិកអំពាវនាវឱ្យចិន​ មកចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះ ទំនងជាត្រូវទីកុ្រងប៉េកាំងចាត់ទុកថា ជាការប្រមាថមើលងាយមួយ​មកលើមកខ្លួន ហើយវាក៏អាចធ្វើឱ្យកើននូវភាពតានតឹងទៅវិញ។

ជាការឆ្លើយតប កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ច្បាស់ៗថា ទីក្រុងប៉េកាំង នឹងគ្មានថ្ងៃទៅជាប់ពាក់ព័ន្ធ​ក្នុងកិច្ចចរចាណាមួយ ស្តីពីកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិកនោះឡើយ។ បើតាមក្រុមអ្នកវិភាគស្ថានការណ៍ ចិនទំនងជាបានចាត់ទុកការលើកឡើងរបស់លោក ត្រាំ ជាការប្រមាថមើលស្រាលចំពោះពួកគេ ខណៈប្រទេសទាំងពីរនោះមាន​ក្បាលគ្រាប់នុយក្លេអ៊ែរ​យ៉ាងច្រើនសន្ធឹកសន្ធាប់ រីឯចិនតែមានត្រឹមជិត ៣០០គ្រាប់ប៉ុណ្ណោះ។

CMA_LongBanner

កាលពីសប្តាហ៍មុន ក្រោយការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា នាពេលឆាប់ៗខាងមុខនេះ លោកនឹងបើកកិច្ចចរចាទ្វេភាគីជាមួយទីក្រុងម៉ូស្គូ ដើម្បីបង្កើតកិច្ចព្រមព្រៀងថ្មី ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលនឹងអាចមានការចូលរួមពីចិននាពេលក្រោយទៀត។

សូមជម្រាបថា សហរដ្ឋអាមេរិកបានចាប់ផ្តើមដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF កាលពីដើមខែកុម្ភៈ ហើយរុស្ស៊ីក៏បានសម្រេចធ្វើដូចគ្នាដែរ។ ទង្វើរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានក្រុម​អ្នកជំណាញអន្តរជាតិនានាសម្តែងការព្រួយបារម្ភជាខ្លាំង និងព្រមានផងដែរពីការរត់ប្រណាំង​សព្វាវុធ ដែលអាចនឹងខ្លាំងក្លាជាងកាលពីសម្ព័ន្ធសង្គ្រាមត្រជាក់ទៅទៀត៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close