ឥណ្ឌូណេស៊ី អ្នកទោសច្រើនជាង១០០នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារ​​មួយកន្លែង នៅកោះស៊ូម៉ាត្រា

132
CMA_LongBanner

ហ្សាការតា៖ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា នាថ្ងៃសៅរ៍នេះ អ្នកទោសច្រើនជាង១០០នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារ​​មួយកន្លែង នៅកោះស៊ូម៉ាត្រា។

យោងតាមការបញ្ជាក់ ពន្ធនាគារដែលអ្នកទោសទាំងអស់នោះបានរត់គេចខ្លួន ស្ថិតនៅស្រុក Siak លើកោះស៊ូម៉ាត្រា ហើយវាបាន​កើតឡើងនៅព្រឹកថ្ងៃសៅរ៍នេះ ក្រោយពីមានផ្ទុះអំពើហិង្សានិងគ្រោះអគ្គីភ័យនៅក្នុងមន្ទីរឃុំឃាំងនេះ។ មេប៉ូលិសប្រចាំតំបន់បាន​​ប្រាប់ថា អាជ្ញាធរឥណ្ឌូណេស៊ីបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីតាមចាប់ក្រុមទណ្ឌិតទាំងនោះ ខណៈអ្នកទោសចំនួន​១១៥នាក់ហើយត្រូវឃាត់ខ្លួនបានមកវិញ។ ប៉ុន្តែមួយចំនួនទៀតនៅមិនទាន់រកឃើញនៅឡើយ។

សូមជម្រាបថា កាលពីឆ្នាំ២០១៣ ករណីហែកគុកបែបនេះបានកើតមានឡើងជាញឹកញាប់ នៅប្រទេសឥណ្ឌូណេស៊ី ដោយក្នុងនោះ​រួមមានទាំងករណីអ្នកទោសប្រមាណជា១៥០នាក់ បានរត់គេចខ្លួនពីពន្ធនាគារ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close