រថយន្ដដឹកស្រាបៀរអង្គររ៉េចង្កូតក្រឡាប់ផ្ងារជើង នៅស្រុករវៀង

163
CMA_LongBanner

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩នេះ រថយន្ដស្រាបៀអង្គរមួយគ្រឿងបានរ៉េចង្កូតចូលប្រឡាយបណ្ដាលឲក្រឡាប់នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥០ស្ថិតនៅភូមិ អូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្ត ព្រះវិហារ។

ប្រភពពីកន្លែងកើតហេតុបានឲដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្ដដឹកស្រាបៀអង្គរមួយគ្រឿងបានរេចង្កូតរួចធ្លាក់ចូលក្នុងប្រឡាយក្នុងចំកាកៅស៊ូបានបណ្ដាលឲក្រឡាប់តែម្ដង ចំណែកកៃកុងនិងអ្នករួមដំណើររងរបួសស្រាល រឺឯស្រាបៀខូចខាតជាច្រើនកេះ ករណីខាងលើបណ្ដាលមកពីងោកមួយភាំងទប់ចង្កូតមិនទាន់។

ក្រោយពេលកើតហេតុក្រុមការងាររបស់ក្រុមហ៊ុនបានយករថយន្ដមកសាងស្រាបៀ និង ស្ទូចរថយន្តក្រឡាប់ខាងលើយកទៅជួសជុល៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close