បង្ក្រាបផ្ទះម៉ាស្សាយីហោ “ជំនោត្រជាក់ចិត្ត៦៨៦៨” ឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ៩នាក់ រីឯថៅកែហាងរត់គេចខ្លួនបាត់

101
CMA_LongBanner

សៀមរាប ៖សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៩នេះថា កម្លាំងយើងកំពុងស្រាវជ្រាប់រក ថៅកែហាង ម៉ាស្សាដើម្បីចាត់ការតាមច្បាប់ដែលកំពុងរត់គេចខ្លួន។

រំលឹក កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះបង្ក្រាបទីតាំងផ្ទះម៉ាស្សាយីហោ “ជំនោត្រជាក់ចិត្ត៦៨៦៨” ឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ ចំនួន៩នាក់ នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ចំណែកថៅកែរត់គេចខ្លួនបាត់។

ហាងម៉ាស្សាដែលមានម្ចាស់ឈ្មោះ វីន ភេទស្រី (គេចខ្លួន) មិនស្គាល់អត្តសញ្ញាណ ហើយប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ ចំនួន៩នាក់។
ផ្អែកតាមការសម្ភាសន៍ស្ត្រីរកស៊ីផ្លូវភេទទាំង៩នាក់ បានឆ្លើយថា មានថៅកែឈ្មោះ វីន មិនស្គាល់អាស័យដ្ឋាន បើកហាងម៉ាស្សាហើយរកស៊ីផ្លូវភេទ ដោយរួមភេទម្តង៤០០០០៛ ទៅ ៥០០០០៛ ហើយត្រូវថៅកែដកយកពាក់កណ្តាល ប៉ុន្តែពេលព្រឹកឡើង បានថៅកែទៅទូទាត់យកប្រាក់ពីពួកខ្លួន រួចថៅកែទៅផ្ទះវិញបាត់ ពេលយប់ថៅកែមិនបានមកមើលទេ។

ក្រោយពីការឃាត់ខ្លួនស្ត្រីម៉ាស្សារួចមក កម្លាំងជំនាញបានរៀបចំបញ្ជូនស្រ្តីរកស៊ីផ្លូវទាំង៩នាក់ ទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអោបរំកែរប្រែនិងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបានផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកថៅកែនិងមានតំរុយខ្លះហើយ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close