ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនបន្ទាប់ពីឆែកឆេរឃើញគ្រឿងញៀនជាច្រើនកញ្ចប់

106
CMA_LongBanner

ព្រះសីហនុ៖​ យោងតាមប្រភពពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ បានឲ្យដឹងថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៤:៣០ នាទីទៀបភ្លឺ កម្លាំងផែនព្រហ្មទណ្ឌ កំពុងជិះម៉ូតូល្បាតនៅតាមតំបន់ភូមិសាស្ត្រស្មុគ្រស្មាញ ស្ថិតនៅក្រុមទី ៤៥ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បានប្រទះឃើញជនជាតិចិនម្នាក់ កំពុងជិះម៉ូតូ មើលទៅគួរឲ្យសង្ស័យក៍បានឃាត់សួរនាំ,ពិនិត្យម៉ូតូដែលរូបគេជិះ និងឈានទៅឆែកផ្ទះដែលជួលស្នាក់នៅ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហន។

ជាលទ្ធផល ៖ជនសង្ស័យឈ្មោះ ZHANG HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិក ហាង ម៉ាស្សា ។ដកហូតបានវត្ថុតាង ម៉ូតូ១គ្រឿង មៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ៣២កញ្ចប់តូចថ្នាំញៀនម៉ាក WY ៣២គ្រាប់បារីសង្ស័យមានសារធាតុញៀន១០ដើម ទូរស័ព្ទដៃ១គ្រឿង(លាក់ទុកក្រោមកែបម៉ូតូ )ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ៣កញ្ចប់ធំជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង សម្ភារសម្រាប់វេចខ្ចប់មួយចំនួន(ដកហូតបាននៅផ្ទះដែលជនសង្ស័យជួលស្នាក់នៅ )បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕ដោយ វ៉ើន កញ្ញា

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close