UI_LongBanner

ស្រវឹងស្រាចុះមុជទឹកសមុទ្រ លង់ស្លាប់បុរសម្នាក់

115

កោះកុង៖ បុរសម្នាក់ ខណៈដែលស្រវឹងស្រា បានចុះមុជទឹកសមុទ្រ បណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង៨:១០យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចឆ្នេរសមុទ្រពយដូង ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា គីម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សចូលចិត្តផឹកស្រា ស្រវឹងសឹងរាល់ថ្ងៃ។

CMA_LongBanner

ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះធ្វើកោសល្យវិច្ច័យ និងសន្និដ្ឋានថា ជនរងគ្រោះពិតជាស្រវឹងស្រាលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន។ សាកសព ត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ណារម្យ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close