UI_LongBanner

ផ្ញាក់ផ្អើលទៀតហើយ! ប្អូនប្រុស សាលិក បានសម្រេចក្តីស្រម៉ៃ ដោយបានទៅរៀននៅប្រទេសចិន

287

សៀមរាប៖​ ទស្សនិជនបាដឹងហើយថា សាលិក អតីតជាក្មេងប្រុសម្នាក់លក់វត្ថុអនុស្សារីយ៍នៅមុខប្រាសាទអង្គរ បច្ចុប្បន្នត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេស ក្រោយពេលបាន ស្រីស្អាតជនជាតិម៉ាឡេស៊ីម្នាក់ដែលបានបង្ហោះវីដីអូជាមួយទេពកោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបានដល់ទៅ១៥ភាសាក្រោយពេលបង្ហោះវីឌីអូនេះភ្លាមមានការភ្ញាក់ផ្អើលខ្លំាងជាពិសេសល្បីដល់បរទេសទៀតផងនៅមុននេះបន្តិចនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩គេប្រទះឃើញក្នុងហ្វេសប៊ុករបស់លោក ឃិត ឈឿន ដែលជា អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ និង ផ្សារKC បានបង្ហោះដំណឹងដ៏ល្អមួយរបស់ ធុធ សាលិក ត្រូវទៅរៀននៅប្រទេសចិន ព្រោះនេះគឺជាគោលបំណងរបស់ ធុធ សាលិក តែម្តង ដែលគាត់ចង់ទៅរៀននៅទីនោះ។

លោក ឃិត ឈឿនក៏បានបញ្ជាក់សារមួយឲ្យដឹងបន្ថែមទៀតថា៖កាលពិថ្ងៃ០៨ ខែវិច្ចិការឆ្នាំ២០១៨ ខ្ញុំបានឃើញរូបនេះ ពីនាទីដំបូងខ្ញុំស្រឡាញ់ចៅនេះរួចហើយ ខ្ញុំបានព្យាយាមនិងតាំងចិត្តមើលថែគាត់។

CMA_LongBanner

មួយរយៈកន្លងមកនេះគ្រប់ពេលដែលគ្រួសារយើងសប្បាយរីករាយ មានវត្តមានគាត់រហូត។ ឥឡូវចៅត្រូវទៅសិក្សានៅក្រៅប្រទេស អារម្មណ៍ពិតហាក់បីដូចឃ្លាតឆ្ងាយពីគ្នាណាស់ ។

អាយុ១៤ឆ្នាំ តាបានបែកចេញពីផ្ទះ ពេលនេះចៅអាយុ១៤ឆ្នាំដែរ តាសង្ឃឹមថាចៅនឹងអាចតស៊ូបានដូចជីតាដែរ! ចៅនឹងក្លាយជាកូនល្អ ពលរដ្ឋល្អទៅថ្ងៃអនាគត៏( តស៊ូណា សាលិក តាជូនពរចៅ)។
តែនៅក្នុងនោះ លោក ឃិត ឈឿន មិនទាន់បានបញ្ជាក់ថាថ្ងៃណាដែល ធុធ សាលិក ទៅរៀននៅប្រទេសចិននោះទេ។ គួររំលឹកឡើងវិញបន្តិចផងដែរថា ធុធ សាលិក បានល្បីមកទល់ពេលនេះគឺដោយសារស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិក កាលពីថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០១៨ កាលពីពេលកន្លងទៅ ហើយប្អូនក៏បានជួបស្ត្រីរូបនេះជាលើកទី២ផងដែរនៅភ្នំពេញ ជាមួយការថ្លែងអំណរគុណដែលបានធ្វើឲ្យរូបគេមានជីវភាពផ្លាស់ប្តូរទាំងគ្រួសារ មានអនាគតដ៏ភ្លឺស្វាងមកទល់សព្វថ្ងៃនេះ៕ប៊ុនរិទ្ធី

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close