ប្អូនស្រីដែលប្រកាសថា អោយកូនស្រីដែលទើបនិងកើតបាន៣ថ្ងៃ ឱ្យទៅគេចញ្ចឹមនោះ ពេលនេះគាត់សម្រេចចិត្តទុកចញ្ចឹមដោយផ្ទាល់ដៃវិញហើយ

89
CMA_LongBanner

ភ្នំពេញ៖ ប្អូនស្រីដែលប្រកាសថា អោយកូនស្រីដែលទេីបនិងកេីតបាន៣ថ្ងៃ អោយទៅគេចញ្ចឹមនោះ ពេលនេះគាត់សម្រេចចិត្តទុកចញ្ចឹមដោយផ្ទាល់ដៃវិញហេីយ ក្រោយពីមានការឡាយប្រកាស់អោយកូនទៅគេកាលពីថ្ងៃទី១២ម្សិលមិញនេះ។

តាមប្រភពពីម្ដាយក្មេងបានអោយដឹងថា ក្រោយពីកូនស្រីរបស់គាត់កេីតបានបីថ្ងៃ គាត់បានសម្រចចិត្តថាអោយកូនជាទីស្រលាញ់របស់គាត់អោយទៅគេ ដោយភាពស្រលាញ់កូន ចង់អោយកូនទៅនៅនឹងគេដេីម្បីអនាគត់កូន គាត់ដឹងថាខ្លួនក្រ មិនមានលទ្ធភាពផ្ដល់អនាគត់ដល់កូនគាត់ទេ ទេីបសម្រេចចិត្តបែបនេះ។

ក្រោយពីមានការឧបត្ថមពីសប្បុរសជន ផ្ដល់ទាំងកំលាំងចិត្តនិងថវិការទេីបគាត់សម្រេចចិត្ត មិនអោយគេវិញ ស៊ូទ្រាំលំបាក ចិញ្ចឹមកូន តស៊ូសុីអត់សុីឃ្លានដេីម្បីកូន ហេីយក៍សូមអរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម ដល់ពីនាក់ម្ដាយនិងកូនដែលជួបការខ្វះខាត ហេីយគ្មានទីពឹង និងសូមអរគុណដល់សប្បុរសជនដែលកំពង់តែបន្តជួយដល់ ស្រ្តីពីនាក់ម្ដាយនិងកូនតាមរយះលេខទូរសព្ទ អ៊ុម្ចាស់ផ្ទះដែលអោយស្នាក់នៅទាល់តែរឹងដៃរឹងជេីង។

ស្ត្រីខាងលេីមានឈ្មោះ សុីម ស្រីដា អាយុ២១ឆ្នាំ មានស្រុកកំណេីត ភូមិស្រែចិន្ដា ឃុំព្រះស្រែស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅផ្ទះអ៊ុស្រីចិត្តធម៌ម្នាក់ជាប់និងរបងវត្ត ឧត្តរាវតី ស្ថិតក្នុងភូមិមិត្តភាពសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ៕ដោយ៖ សារឿន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close