ខេត្តសៀមរាប មានតំបន់ទេសចរថ្មីមួយទៀតដែលមិនអាចបំភ្លេចបាន

68
CMA_LongBanner

សៀមរាប៖ មានកន្លែងទេសចរណ៍មួយទៀតហើយ! ភ្ញៀវទេសចរណ៍បន្ទាប់ពីទស្សនាប្រាសាទនានារួចហើយ អាចទៅទស្សនា បឹងពារាំងដែលកំពុងល្បីល្បាញ និងកំពុងក្លាយជាតំបន់គោលដៅសម្រាប់ភ្ញៀវទេសចរ មួយទៀតនៅលើទឹកដីខេត្តសៀមរាប ដោយសព្វថ្ងៃមានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ។

បឹងពារាំង ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រស់បំព្រង និង ជាជម្រកដ៏សុខសាន្តសម្រាប់សត្វបក្សីជាង៣០០ប្រភេទរស់នៅបង្កើតបាននូវភាពទាក់ទាញចងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយសប្បាយរីយរាយនិងទេសភាពទាំងនោះ ។

បឹងពារាំង ជាមួយនឹងចរន្តទឹកបឹងទន្លេសាប មានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាប រស់នៅរកចំណីអាហារបង្កើតបានជា ផ្ទាំងទស្សនីយភាពដ៏ប្រណីតទៀតផង ។ តំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំងនៅខេត្តសៀមរាបមានការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងខ្លាំង ដែលមានមនុស្សម្នាទៅទស្សនា ជារៀងរាល់ថ្ងៃ !តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅតាមជម្រាលនៃទំនាបលិចទឹកបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប ប្រមាណជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រាវ ជាប់ព្រំប្រទល់សង្កាត់សៀមរាបនិងសង្កាត់ចុងឃ្នៀស ក្នុងក្រុងសៀមរាបខេត្តសៀមរាប ។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងបានឱ្យដឹងថា ក្រៅពីសកម្មភាព ទប់ស្កាត់ ការពារបទល្មើសជលផល ការពារព្រៃលិចទឹក និង ការពារហ្វូងសត្វស្លាបទឹកក្នុងតំបន់បឹងពារាំងនេះ សហគមន៍មានគោលដៅប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែនៅតំបន់នោះមានសក្តានុពលធម្មជាតិអំណោយផលស្រាប់ ។

បឹងពារាំងជាបឹងធម្មជាតិមួយ ដែលសម្បូរធនធានធម្មជាតិ ដូចជាមច្ឆាជាតិ សត្វស្លាប និង ជីវៈចម្រុះ ដែលត្រូវបានថែរក្សាការពារយ៉ាងខ្លំាងពីសហគមន៍។

លោកវ៉នសម្បូរ ដែរជាអ្នកថតរូបសត្វនៅតំបន់បឹងពារាំងនេះបានអោយដឹងថា បច្ចុប្បន្ននេះ មានសត្វស្លាបជាង៣០០ប្រភេទ ដូចជា៖ រនាល ស  / រនាលពណ៌ / ត្រដកតូច / ទុងប្រផេះ / ទាកាប៉ាព្រៃ / ទាកាបព្រៃ / ប្រវឹក / ត្រយ៉ងខ្លួន ស / ស្មោញ / អកត្រីក្បាលប្រផេះ / ប៉ាក់ខ្ទាវ / ក្អែកទឹកមធ្យម / ក្អែកទឹកតូច /កុកគ្រោងមធ្យម / កុកគ្រោងតូច / ក្រសាប្រផេះ / ក្រសាក្រហម / ខ្វែកប្រផេះ / ខ្វែកគុំនូរ /ខ្វែកត្រោក / ខ្វែកកន្ទុយខ្វែវ / ចង្កៀលខ្យង / ចចាតក្រឹម / រនាលកក / កដប ខ្មៅ  ស / ពពុះទឹក / ត្រដៀវក្បាលបែតង / ប្រហុីតខ្មៅ / ប្រហុីត ស / ទោម / ប្រវឹក / ត្រសេះក្បាលក្រហម / ត្រសេះខ្លូនត្នោត ជាដើម។ល។ ដោយ៖ ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close