បទល្មើសព្រៃឈើក្នុងតំបន់លោក ពៅ ជុំ ប្រធានតំបន់គ្រប់គ្រងតំបន់បឹងពេរ ស្រុកជីក្រែង កំពុង​តែ​កក្រើក​

63
CMA_LongBanner

សៀមរាប៖ ខ្មោចស្រុកមិនអោយដៃខ្មោចព្រៃមិនហាន! មន្ត្រីដែលឃ្លាំមើលបទល្មើសព្រៃឈើបានលើកឡើងថា ឈ្មួញកំពុងតែសំរុកកាប់និងដឹកជញ្ជូនឈើបានកើតឡើងយ៉ាងរាលដាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ពៅ ជុំ ប្រធានគ្រប់គ្រងបរិស្ថានតំបន់បឹងពេរ។

មន្ត្រីខាងលើបានបន្តទៀតថា ក្រុមឈ្មួញទាំងនោះបានធ្វើការដឹកជញ្ជូនឈើតាមរយៈឡានកូរ៉េគោយន្តកន្ត្រៃ និងរម៉កជាដើមហើយការជញ្ជូនពួកគេធ្វើតាមរបៀបកណ្ដៀរ ដើម្បីយកមកស្តុកទុកក្នុងសិប្បកម្មដែលស្ថិតក្នុងភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពចេញពីប្រជាពលរដ្ឋនិងមន្ត្រីឃ្លាំមើលខាងលើបានបង្ហើបថា ក្រុមឈ្មួញទាំងនោះបានធ្វើការដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការ បរិស្ថានដែលក្រោមការគ្រប់គ្រងរបស់លោក ពៅជុំ បានកើតមានយ៉ាងរលូនដូច្នេះហើយទើបមានការសង្ស័យថា លោក ពៅ ជុំ ប្រធានស្នាក់ការតំបន់បឹងពេកអាចបានផលប្រយោជន៍ពីពួកកាប់ និងដឹកជញ្ជូនឈើទើបក្រុមឈ្មួញទាំងនោះធ្វើការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃមិនញញើតអ្វីឡើយ។

ប្រជាពលរដ្ឋបានលួចប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះថា លោក ពៅ ជុំ ប្រធានស្នាក់ការបរិស្ថានតំបន់បឹងពេរបានប្រគល់តួនាទីអោយ លោកគង់សុធាចាំប្រមូលយកប្រាក់ពីក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ ដូច្នេះហើយទើបក្រុមឈ្មួញទាំងនោះបានដៃទើបមិនញញើតនឹងអ្វីទាំងអស់ទើបធ្វើ អោយព្រៃឈើមួយភាគធំដែលស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តព្រះវិហាររលាយហិនហោចជាបន្តបន្ទាប់ខណៈពេលដែលបរិស្ថាននៅតំបន់នោះបើកដៃឲ្យកាប់ទន្ទ្រានតាមតែអំពើចិត្ត។

ប្រភពចេញពីមន្ត្រីបរិស្ថានខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា លោក ពៅ ជុំ ប្រធានបរិស្ថានគ្រប់គ្រងនៅតំបន់បឹងពេបានលាតទីយ៉ាងវែងអន្លាយដើម្បីកើបលុយពីឈ្មួញកាប់ឈើបែបពុករលួយបំផុត។ក្នុងនោះដែរត្រូវបានគេដឹងថាលោក គង់ សុធា មន្ត្រីបរិស្ថានទួលខ្សាច់ស្ថិតក្នុងឃុំខ្វាវស្រុកជីក្រែងគឺជាអ្នកប្រមូលប្រាក់ពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដើម្បីយកទៅចែកចាយអោយលោកពៅជុំប្រធាន បរិស្ថានគ្រប់គ្រងតំបន់បឹងពេរ ធ្វើមានធ្វើបានតែមួយក្រុមកាប់តូចប៉ុណ្ណោះ។

ប្រភពបានបន្តថាលោក ពៅ ជុំ ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះបានគឺដោយសារមានការបើកដៃពីលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបជាអ្នកចាំជ្រោមជ្រែងនៅពីក្រោយខ្នងទើបធ្វើឲ្យការងារនេះដំណើរការបានយ៉ាងរលូន។
ទាក់ទិននឹងការរិះគន់លើកឡើងខាងលើនេះយើងពុំអាចទាក់ទងលោក ស៊ុន គង់ តាមខ្សែទូរស័ព្ទបានទេ? ដោយខលចូលផ្ទះច្រើនដងគ្មានអ្នកទទួល?។
រីឯលោក ពៅ ជុំ ប្រធានគ្រប់គ្រងបរិស្ថានតំបន់បឹងពេរក៏មិនលើកទូរស័ព្ទដែរ?។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងគាត់តែងតែបកស្រាយតាមទូរស័ព្ទថានឹងឲ្យមន្ត្រីក្រោមឱវាទចុះមើលហើយលោកជាប់រវល់តែប្រជុំ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close