តើត្រូវធ្វើដូចម្តេចដើម្បីគេច​ពី​បាតុភូត​រន្ទះបាញ់ ពេល​មេឃងងឹត មុន​ភ្លៀង

273
CMA_LongBanner

រដូវភ្លៀង​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗ​នេះ​ហើយ ក្រសួង​ក៏​បាន​ប្រកាស​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​ធ្វើ​អោយ​មនុស្ស​ម្នា​មាន​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​បាតុភូត​រន្ទះបាញ់ ។ អ៊ីចឹង សាក​ស្រមៃ​មើល​ថា អ្នក​កំពុង​តែ​ដើរ សម្រាប់​តែ​មេឃងងឹត រកកល់ភ្លៀង ពន្លឺ​ភ្លឺ​ឆ្វេ​ច​ឆ្វាច កំពុង​ចាំង​មក​លើ​អ្នក​… តើ​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​យ៉ាងម៉េច ? បាតុភូត​«​រន្ទះ​» គឺជា​ថាមពល​ម្យ៉ាង ដែល​មាន​កម្លាំង​ខ្លាំង ដែល​អាច​បង្កើត​ជា​ចរន្តអគ្គិសនី​បាន​រហូត​ដល់​រាប់​ពាន់​លាន​គីឡូវ៉ាត់ និង​មាន​រយៈពេល​ត្រឹមតែ​៣០​មីក្រូ​វិនាទី (១​មីក្រូ​វិនាទី ស្មើនឹង ០.០០០០០១​វិនាទី​) តែ​ប៉ុណ្ណោះ ។

ឧបករណ៍​ការពារ​រន្ទះ អាច​បញ្ចៀស​រន្ទះ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ប៉ុន្តែ​វា​មិន​អាច​ការពារ​បាន​ទាំងស្រុង ១០០​ភាគរយ​នោះ​ឡើយ ។ ម្យ៉ាងទៀត រន្ទះ​មិន​ចាំ​ទាល់តែ​ប៉ះ​អ្នក​ដោយ​ផ្ទាល់ ទើប​ធ្វើ​ឱ្យ​អ្នក​សន្លប់​បាន ។ ទូរស័ព្ទ​មាន​រលក​អគ្គិសនី អាច​ទាក់​ស្រូប​រន្ទះ​បាន ព្រោះ​ស្បែក គឺជា​ឧបករណ៍​ចម្លង​អគ្គិសនី​ខ្សោយ​ៗ នៅ​ពេល​ដែល​វា​ប៉ះ នឹង​ឧបករណ៍​លោហៈ វា​ស្រូប​រន្ទះ​បាន ។ ឧបករណ៍​ដែល​ងាយ​ឆ្លង​ចរន្តអគ្គិសនី អា​ស្រូប​រន្ទះ មាន​ដូច​ជា ៖ ឌុ​យ​ភ្លើង ទូរស័ព្ទ ក្បាល​រ៉ូ​ប៊ី​ណេ ទឹក ទូទឹកកក ទូរទស្សន៍ ឬ​ស៊ុមបង្អួច​ជាដើម ។ វា​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មនុស្ស ឬ​សត្វ និង​បំផ្លាញ នូវ​សំភារៈ​មួយ​ចំនួន​បាន​ផង​ដែរ ។ អ្នក​មិន​អា​ចប​ឈ្ឈប់​វា​បាន​នោះ​ទេ ដូច្នេះ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត នៅ​ពេល​ដែល​មេឃ​ជិត​ធ្លាក់​ភ្លៀង ឬ​មាន​ផ្គរ​រន្ទះ នោះ​អ្នក​គួរតែ​ប្រញាប់​រក​វិធី​បង្ការ​ខ្លួន អោយ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​បាន ។

គិត​គំរោង​ជា​មុន ​ក្នុង​ការ​គេច​ពី​រន្ទះ និង​វិធានការ​ការពារ ៖
១- បើ​អ្នក​ឃើញ​ផ្លេកបន្ទោរ​រឺលឺ​ផ្គរលាន់ ចូរ​ប្រតិបត្តិ​វិធានការ​បន្ទាន់​។ នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​រក​កន្លែង​ជ្រក​ដូច​ជា​ក្នុង​អគារ រឺ​ក្នុង​រថយន្ត​។ រន្ទះ​ច្រើន​កើត​មុន​ពេល​ភ្លៀង ដូច្នេះ​កុំ​ចាំ​ទាល់តែ​មេឃ​ភ្លៀង​បាន​បញ្ឈប់​កម្មវិធី​ផ្សេង​ៗ​របស់​អ្នក​ដូច​ជា​លេង​បាល់ទាត់​ជាដើម​។

២- បើ​នៅ​ក្រៅ​ផ្ទះ សូម​ប្រយ័ត​កុំទៅ​ក្បែរ​ទឹក​។ ជៀសវាង​ទី​ខ្ពស់​។ ជៀសវាង​ទីវាល​។ ជៀសវាង​ការ​ប៉ះពាល់​លោហធាតុ​ទាំងអស់ មាន​ដូច​ជា​ខ្សែភ្លើង របង ម៉ាស៊ីន ម៉ូ​ទ័​រ ឧបករណ៍​អគ្គិសនី​។​ល​។ កន្លែង​ដែល​ចាត់​ទុក​ថា​គ្មាន​សុវត្ថិភាព​មាន​ដូច​ជា ៖ ក្រោម​ខ្ទម ជំរក​ភ្លៀង​តូច​ៗ រឺ​នៅ​ជិត​ដើមឈើ​។ បើ​អាច ចូរ​រក​ជំរក​ធំ​ៗ ដូច​ជា​ក្នុង​អគារ​បិទ​ជិត រឺ​ក្នុង​រថយន្ត​បិទ​ជិត ដែល​មាន​បង្អួច​ទាំងអស់​បិទ​ជិត​។ បើ​មាន​រន្ទះបាញ់​នៅ​ជិត​អ្នក នៅ​ពេល​ដែល​អ្នក​នៅ​ខាងក្រៅ អ្នក​ត្រូវ ៖
ក​) បន្ទាបខ្លួន​ចុះ​។ ដាក់​ជើង​ផ្គុំ​គ្នា​។ យកដៃ​បិទ​ត្រចៀក​ដើម្បី​បង្ការ​ត្រចៀក​ពី​សំលេង​រន្ទះ​។
ខ​) មិន​ត្រូវ​នៅ​ផ្តុំ​គ្នា​ជាមួយ​មនុស្ស​ដទៃ ត្រូវ​នៅ​ឃ្លាត​គ្នា​យ៉ាងតិច ៤,៥​ម៉ែត្រ​។

តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា រន្ទះ​ប្រុង​នឹង​បាញ់​យើង​ទៅ ?
៣) បើ​នៅ​ក្នុងផ្ទះ ត្រូវ​នៅ​ឱយ​ឆ្ងាយ​ពី​ទឹក​។ នៅ​ឱយ​ឆ្ងាយ​ពី​បង្អួច និង​ទ្វារ​។ កុំ​ប្រើ​ទូរ​សព្ទ​។ ដោះ​កាស់ចេញ​។ បិទ ដក​ឌុ​យ ហើយ​នៅ​ឱយ​ឆ្ងាយ​ពី​បរិក្ខារ​អគ្គិសនី កុំ​ព្យុ​ទ័​រ ទូរទស្សន៍​។ រន្ទះ​អាច​បាញ់​ខ្សែភ្លើង​ខាងក្រៅ និង​ខ្សែ​ទូរ​សព្ទ ហើយ​បណ្តាល​ឱយ​ទុ​សេ​ឧបករណ៍​ខាងក្នុង​ផ្ទះ​។
៤) ប​ញ្ឃ​ប់​សកម្មភាព​ផ្សេង​ៗ​របស់​អ្នក រយៈពេល​៣០​នាទី បន្ទាប់​ពី​ដឹង​ថា​មាន​រន្ទះបាញ់​រឺ​ផ្គរ​។
៥) មនុស្ស​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​មិន​មាន​ផ្ទុក​បន្ទុកអគ្គិសនី​ទេ អ្នក​អាច​ប៉ះពាល់​គេ​បាន​។ ចូរ​ប្រើ​វិធី​សង្គ្រោះ​បន្ទាន់ ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ បើ​អ្នកចេះ​។ ហៅ​ឡានពេទ្យ រឺ​ជំនួយ​ជា​បន្ទាន់​។
៦) ត្រូវ​ស្គាល់​លេខ​ទូរ​សព្ទសង្គ្រោះ​បន្ទាន់​។

ខាងក្រោម​នេះ គឺជា​វិធី​បង្ការ​ខ្លួន​អ្នក​ពី​រន្ទះ ៖
1. ត្រូវ​ចៀសវាង ក្នុង​ការ​សិ្ថ​ត​នៅ​ក្នុង​តំបន់​វាលលំហរ មាន​ដូច​ជាទី​វាលស្រែ​, ទីធ្លា​ន​វាយ​កូន​ហ្គោ​ល ឬ កន្លែង​ចត​ឡាន​ជាដើម ព្រោះថា​វា​ជាទី​កន្លែង​ដែល​អ្នក​សិ្ថ​ត​នៅ​ខ្ពស់​បំផុត បើ​ប្រៀប​នឹង​វត្ថុ​ផ្សេង​ៗ​ទៀត ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​អ្នក​នឹង​ងាយ​ប្រឈម​ខ្លាំង នឹង​ហ​និ​ភ័យ​មួយ​នេះ ។

2. ត្រូវ​ស្ថិត​នៅ​អោយ​ឆ្ងាយ​ពី​លោហធាតុ​។ រន្ទះ​គឺជា បាតុភូត ដែល​បង្កើត​បានជា​ចរន្តអគ្គិសនី​ធម្មជាតិ​ម្យ៉ាង ហើយ​ពពួក​លោហធាតុ នឹង​ធ្វើការ​ចំលង​ចរន្ត​នេះ​បាន​យ៉ាង​ល្អ ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្បែរ ឬ បាន​កាន់​វា​នោះ ។

3. ប្រសិនបើ​មេឃ​ចាប់ផ្តើម​មាន​ផ្គរ​រន្ទះ ខណៈ​ពេល​ដែល​អ្នក​កំពុង​ហែល​ទឹក ឬ ស្ថិត​នៅ​លើ​ទូក នោះ​អ្នក​ត្រូវ​តែ​ប្រញាប់​ក្រោក​ចេញពី​អាង​ហែល​ទឹក ឬ​ស្ថិត​នៅ​លើគោក អោយ​បាន​ភ្លាម​ៗ ព្រោះ​ទឹក​ក៏​ជា​អ្នកចម្លង​ចរន្ត​អគ្គិ​សី​បាន​ល្អ​ផង​ដែរ​។

4. មិន​ត្រូវ​ឈរ​នៅ​ក្រោម វត្ថុ​ដែល​ខ្ពស់​ៗ​មាន​ដូច​ជាដើម​ឈើ ឬ​ទួល​ប៉ម​នោះ​ទេ ព្រោះថា​រាល់​វត្ថុ​ខ្ពស់​ៗ ទាំងនេះ គឺជា​គោលដៅ​ចម្លង​អគ្គិសនី​ដ៏​ល្អ ហើយ​ចរន្ត​ក៏​ឆាប់​លោត​ឆក់​មក​កាន់​អ្នក​បាន​ដែរ​។

5. មិន​ត្រូវ​ធ្វើការ​បង្ហោះ​ខ្លែង​ខណៈ​ពេល មេឃ​មាន​ផ្គរ​រន្ទះ​ជា​ដាច់ខាត​។

6. មិន​ត្រូវ​ធ្វើការ​ទ​ទូល​ឆ័​ត្រ ពេល​មេឃ​មាន​ផ្គរ​រន្ទះ​នោះ​ទេ​។ អ្នក​អាច​នឹង​ទទឹក​ខ្លួន​ជោគ តែ​យ៉ាងណា​វា​ក៏​ល្អ​ជាង​ការ ដែល​អ្នក​នឹង​ស្លាប់​ដោយសារ​រន្ទះបាញ់​នោះ​ដែរ​។

7. ព្យាយាម​ធ្វើការ​ជ្រក​ក្នុង​ឡាន ប្រសិនបើ​អាច ។ ឡាន​គឺជា​កន្លែង​ដ៏​មាន​សុវត្ថិភាព ខណៈ​ពេល​ដែល​មាន​ព្យុះ និង​ផ្គរ​រន្ទះ​។ បើ​ទោះជា​វា ហាក់​នឹង​ចម្លង​អគ្គិសនី​បាន​យ៉ាង​ល្អ ដោយសារ​តែ​វា​ស្រោប​នូវ​លោហធាតុ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ចរន្ត​នោះ​នឹង​ឆ្លង​តាម​បន្ទះ​ឡាន​ផ្នែក​ខាងក្រៅ ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក និង​ចូល​ទៅ​ក្នុង​ដី​តែ​ប៉ុណ្ណោះ ។

8. ប្រសិនបើ​អ្នក​ត្រូវ​ស្ថិត​នៅ​ក្នុង​ទីវាល​លំហ ខណៈ​ពេល​ដែល​មេឃ​កំពុង​មាន​ផ្គរ​រន្ទះ នោះ​អ្នក​ត្រូវ​រក កន្លែង​ដែល​មាន​អន្លង់ ឬ​ប្រឡាយ​ដើម្បី​អោនក្រាប​នៅ​ទីនោះ ប្រសិនបើ​អាច​។ បើ​មិន​ដូច្នោះ​ទេ អ្នក​ត្រូវ​ធ្វើការ​អោនក្បាល​ចុះ ដោយ​ដាក់​ក្បាល​អោយ​នៅ​ចន្លោះ​ជើង​ទាំង​ពីរ​របស់​អ្នក (​តែ​អ្នក​មិន​ត្រូវ​ដេក​ក្រាប​ដោយ​ផ្ទាល់​ទៅ​លើ​ដី ជា​ដាច់ខាត​) ។ អ្នក​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា អោយ​ខ្លួន​អ្នក​ស្ថិត​នៅ​រួម​តូច​បំផុត តាម​ដែល​អាច​ធ្វើ​បាន ។

ប្រការ​ដែល​មិន​ត្រូវ​អនុវត្ត​ពេល​មាន​ភ្លៀង​ផ្គរ​ភ្លាម​ៗ​នោះ​គឺ ៖
– មិន​ត្រូវ​ស្ថិត​នៅ​ទីតាំង​ខ្ពស់​ជាងគេ
– មិន​ត្រូវ​នៅ​ក្នុង​អាគារ​ខ្ពស់​ជាងគេ
– មិន​ត្រូវ​នៅ​ក្រោម​ដើមឈើ
– មិន​ត្រូវ​នៅ​ជិត​ឬ​កៀក​ធាតុ​លោហៈ​ដែល​ខ្ពស់
– មិន​ត្រូវ​នៅ​ពីលើ​ឬ​នៅ​កៀក​យានយន្ត
– មិន​ត្រូវ​នៅ​ទីលានកីឡា សួនច្បារ
– មិន​ត្រូវ​នៅ​ក្នុង​ឬ​ក្បែរ​ស្រះ បឹង អាង​ហែល​ទឹក និង​ឆ្នេរ
– មិន​ត្រូវ​ក្រាប​លើ​ឥដ្ឋ ឬ​ផ្អែក​លើ​ជញ្ជាំង​អគារ​ខ្ពស់
– មិន​ត្រូវ​កាន់​ឆ័​ត្រ ។
ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close