UI_LongBanner

ទិដ្ឋភាពកីឡដ្ឋាន ដែល​ត្រៀម​រៀបចំ​វគ្គ​ផ្ដាច់ព្រ័ត្ររវាង Spurs និង Liverpool ក្នុងទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ

196

ព្រឹត្តិការណ៍​បាល់ទាត់​ក្រប​ខណ្ឌ​ក្លិប​អាជីព​អឺរ៉ុប UEFA Champions League នឹង​រក​ឃើញ​ជើងឯក​រដូវ​កាល​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ២០១៩ ​ខាងមុខ ដែល​នឹង​ធ្វើ​នៅ​កីឡដ្ឋាន Wanda Metropolitano ​របស់​ក្លិប Atletico Madrid ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​។

​​កីឡដ្ឋាន​ដែល​ជា​ទឹកដី​របស់ Atletico Madrid មួយ​នេះ​អាច​ផ្ទុក​ទស្សនិកជន​បាន ៦៨០០០នាក់ ទើប​បើក​សម្ពោធ​កាលពី​រដូវ​កាល២០១៧-២០១៨ក្រោម​ការ​វិនិយោគ​សាង​សង់​កែច្នៃ​ឡើង​វិញ ​ដោយ​ក្រុមហ៊ុន​ចិន Wanda Group ចំណាយ​អស់​ថវិកា​ប្រមាណ ២៤០លាន​អឺរ៉ូ​។

CMA_LongBanner

​ប្រព័ន្ធ​សុវត្ថិភាព​ត្រូវ​បាន​រឹត​បន្តិច​ទ្វេ​រ​ដង ​សំរាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១ ដើមខែ​ក្រោយនេះ ធានា​ឲ្យ​បាន​សុខ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ និង​អ្នក​គាំទ្រ​មកពី​ជុំវិញ​ពិភព​លោក ជាពិសេស​អ្នកគាំទ្រ​មកពី​ប្រទេស​អង់គ្លេស​។

​រំលឹក​ថា​ នេះ​ជា​រដូវ​កាល​ទី២ ​ហើយ​ដែល​ Liverpool ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​បន្ទាប់ពី​ឆ្នាំមុន​នៅ​ទីក្រុង Kiev ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ចាញ់ Real Madrid ៣-១ នោះ Liverpool ​៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close