UI_LongBanner

ភ្ញៀវទេសចរ​​យ៉ាងច្រើន​កុះករ ​បាន​សម្រុក​នាំគ្នា ទៅ​ជិះ​ឡូរី ​ទស្សនា​កម្សាន្ត​នៅ​ជើងភ្នំ​បាណន់

173

បាត់ដំបង ៖ ក្នុងឱកាស​ខួប​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ​បាន​សម្រុក​នាំគ្នា ទៅ​ជិះ​ឡូរី ​ទស្សនា​ កម្សាន្ត​នៅ​ជើងភ្នំ​បាណន់ ​ខេត្តបាត់ដំបង​ ខណៈ​បច្ចុប្បន្ន​ព្រៃឈើ​នៅ​ជើងភ្នំ​មួយ​នេះ ​កំពុង​មាន ​ភាពស្រស់​បំព្រង​គួរ​ឲ្យ​ចង់​គយគន់​។

បើតាម​បុគ្គលិក​បម្រើការ​ងារ​នៅ​កន្លែង​ឡូរី បាន​ឲ្យ​ដឹងថា ​ការ​សម្រុក​មក​ជិះ​ឡូរី​លេង​នៅ​ជើងភ្នំ​បា ណន់ ​គឺ​ភាគច្រើន​នៅពេល​មាន​បុណ្យទាន​ធំៗ​ម្ដងៗ ​ដូចជា​ បុណ្យចូលឆ្នាំ ​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ​សកល ​បុណ្យអុំទូក ​បុណ្យចូលឆ្នាំ​ចិន​ និង​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ជាដើម​។

បុគ្គលិក​ដដែល បាន​បន្ថែមថា ​សម្រាប់​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​នេះ ​គឺមាន​អ្នក​ចូល លេង​យ៉ាង​ច្រើន​កុះករ ​មាននៅ​ពេលព្រឹក ពិសេស​នៅ​ពេល​រសៀល​ចាប់ពី​ម៉ោង​៣ ​ទៅ​ជាង​ម៉ោង​៥​ល្ងាច ដោយ​ភ្ញៀវ​ជាតិ ​មាន​មកពី​តាម​រាជធានី ​និង​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ ព្រោះ​ពួកគេ​បាន​ល្បី​តៗ​គ្នា ថា​ នៅ​ខេត្តបាត់ដំបង ​មាន​កន្លែង​ជិះ​ឡូរី​នៅ​ជើងភ្នំ​បាណន់​ ដើម្បី​ជិះ​មើល​ទេសភាព ធ្វើ​ឱ្យ​ពួកគេ​មាន​ភាព ​ស្រស់ស្រាយ ​និង​សប្បាយរីករាយ​។

CMA_LongBanner

បើតាម​ពលរដ្ឋ​មក​ជិះ​ឡូរី បាន​ប្រាប់​ថា ​ផ្លូវ​ធ្វើដំណើរ​មក​កន្លែង​ ជិះ​ឡូរី ​មាន​ក្រាល​កៅស៊ូ​ធ្វើ​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ស្រួល ​ហើយ​នៅ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់ ​ធ្វើ​ឲ្យ​ដើមឈើ​នៅ អម​ដង​ផ្លូវ​ចេញ​ផ្កា​ កាន់តែ​ធ្វើ​ឲ្យ​សោភ័ណភាព​ស្រស់បំព្រង​ និង​នៅ​ពេល​បាន​ជិះ​ឡូរី​ទៀត​នោះ បានធ្វើ​ឲ្យ ​ពួកគាត់​បាន​លំហែ​ និង​មាន​សប្បាយរីករាយ​យ៉ាងខ្លាំង ។

ឡូរី នៅ​ជើងភ្នំ​បាណន់ ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​ កាល​ពីដើមឆ្នាំ​២០១៨ ​ដោយ​ដឹក​ភ្ញៀវ ទេសចរ​ទស្សនា​កម្សាន្ត ​ភ្នំ​បាណន់​ ព្រៃឈើ ​និង​វាលស្រែ​នៅ​ជិត​ជើងភ្នំ ​ហើយ​សម្រាប់​ថ្ងៃ​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រ​នេះ ​ក្រៅពី​ទៅ​ជិះ​ឡូរី ​ភ្ញៀវទេសចរ ​បាន​ឡើង​លេង​ប្រាសាទ​បាណន់ ចម្ការ​ទំពាំងបាយជូរ ​នៅ​ស្រុក​បាណន់ ​ភ្នំ​សំពៅ ​ទំនប់​អាង​កំពីងពួយ​ ប្រាសាទ​ឯកភ្នំ ​និង​ទឹកធ្លាក់​ចម្ការ​ស្វាយ ជាដើម​៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close