បណ្ឌិត​ ឡាច​ សំរោង​៖​ រឿងដែលនៅក្បែរ​ខ្លួន​​ តែមិនសូវមានអ្នកយកចិត្តទុកដាក់គិត​ យល់ដឹង

341
CMA_LongBanner

រឿងដែលនៅក្បែរ​ខ្លួន​ តែមិនសូវមានអ្នកយកចិត្តទុកដាក់គិត​ យល់ដឹង ៖

៚​ខំប្រឹងមើលសៀវភៅ​ តែមិនបានយល់ដឹងឲ្យបានស៊ីជម្រៅអំពីអ្នក​និពន្ធតាក់តែងសៀវភៅ​ ថាតើគោលដៅ​ដែលគាត់​និពន្ធតាក់តែង​ និងបោះពុម្ពសៀវភៅដើម្បីអ្វី​ គោលបំណងអ្វី​ ?

៚ទៅមើលកុន​មើលល្ខោន​ យំអាណិត​ ខឹងស្អប់​សប្បាយអរ​ តែជាមួយតួកុន​ តួល្ចោន​ តែមិនសូវយកចិត្តទុកដាក់លើសាច់រឿងដែលអ្នកនិពន្ធគេនិពន្ធតាក់តែងដើម្បីអ្វី​ ហើយជាពិសេសអ្នកនិពន្ធជាអ្នកណា​ ?

៚ទៅបុណ្យកឋិនទាន បុណ្យបច្ច័យបួន​ បុណ្យផ្កាប្រាក់
បុណ្យសាមគ្គី​ …​ចេះតែចូលបច្ច័យបុណ្យ​ តែមិនដឹងថា​ ម្ចាស់ដើមបុណ្យយកប្រាក់បច្ច័យបុណ្យទៅធ្វើអ្វី​ដាក់ចំគោលដៅសទ្ធាយើងអត់? ចុងក្រោយបានត្រឹមឆ្លើយថា​ បុណ្យចូលគេហើយ​ គេយកទៅធ្វើអីធ្វីទៅ​ ជាបុណ្យរបស់គេ(sic) ? ? ?

៚ទៅលេងផ្ទះមិត្រភ័ក្រ្ត​ ចំពេលបាយថ្ងៃត្រង់​ ឬបាយល្ងាច​ គេហៅហូបបាយជុំគ្រួសារគេ​យកសមគួរ​ ឯងចូលហូបភ្លាម​ ដោយមិនបានគិតថា​ គេធ្វើតម្រូវតែគ្រួសារគេ​ មិនមានចំណែក​លើសសម្រាប់ភ្ញៀវមិនបានអញ្ជើញមុនទេ​ ហើយនៅឆ្លៀតថា​ បាយម្ហូបនោះឆ្ងាញ់ណាស់ទៀត​ …ហួសចិត្ត​ ។
(នៅមានវគ្គ​ ២បន្ត….)

ឡសរ

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close