សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់វិនិយោគគិននៃប្រទេសទាំងពីរ (នេប៉ាល់-កម្ពុជា) ពិនិត្យមើលលទ្ឋភាព និងឱកាសល្អៗជាច្រើនក្នុងការវិនិយោគ

38
CMA_LongBanner

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook របស់សម្ដេចថា៖

​” សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

កាលល្ងាចម្សិលមិញ ខ្ញុំនិងភរិយាបានទទួលទានអាហារពេលល្ងាចជាមួយ ឯកឧត្តម ខេភី សាម៉ាអូលី នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោកជំទាវ ហើយក៏បានពិភាក្សាគ្នាបន្ថែមដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរអោយកាន់តែល្អរឹងមាំនិងស៊ីជម្រៅ ជាពិសេសលើវិស័យធុរកិច្ច និងវិនិយោគ ព្រោះកន្លងមកនេះ ទំហំវិនិយោគនៃប្រទេសទាំង២នៅមានកម្រិតនៅឡើយ។

ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគគិននៃប្រទេសទាំងពីរពិនិត្យមើលលទ្ឋភាព និងឱកាសល្អៗជាច្រើនក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មតូចធំ ជាពិសេសគឺអាចចាប់ផ្តើមលើវិស័យទេសចរណ៍ដែលប្រទេសយើងទាំងពីរមានរំណីយដ្ឋានវប្បធម៍ប្រវត្តិសាស្រ្តទាក់ល្បីៗជាច្រើន ដែលមានការទាក់ទាញហើយនាំមកនូវការងារ និងប្រាក់ចំណូលខ្ពស់។

សូមជូនពរបងប្អូនជនរួមជាតិជោគជ័យក្នុងការងារ និងជួបតែសេចក្តីសុខទាំងអស់គ្នា” ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close