ជីវិតដ៏សែនកំសត់របស់អតីតយុទ្ធជនទទួលបានផ្ទះពី ប្រធានសហគមន៍អតីតយុទ្ធជន

49
CMA_LongBanner

ឧត្តរមានជ័យ៖ ជីវិតដ៏សែនកំសត់របស់ អតីតយុទ្ធជន ជនពិការចំនួន១៩គ្រួសារទទួលបានផ្ទះពីប្រធាន សហគមន៍អតីតយុវជន ស្ថិតនៅក្នុងភូមិបាកវេកឃុំពង្រស្រុកចុងកាល់ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩។

ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យបានដឹកនាំសហការីចុះមកសាកសួរសុខទុក្ខ និងសំណេះសំណាលផ្តល់កំលាំងចិត្ត ដល់អតីតយុវជនចំនួន១៩គ្រួសារ ក៏មិនអាចបង្អាក់ទឹកចិត្តនៃក្បួន ដំណើរមនុស្សធម៌បានទេ គឺដើម្បីអតីតយុទ្ធជនដែលជា អ្នកមានគុណបំណាច់លើប្រទេសជាតិ ដែលកន្លង មកបានពុះពារឆ្លងកាត់សមរភូមិក្តៅត្រជាក់ ប្រឈមនិងកានុងអាវុធគ្រប់ធុន ក៏មិនអាចរារាំងនិងបោះបង់ការប្រយុទ្ធឡើយ ដូច្នេះហើយទើបក្រុមការងារនិងជាប្រធានសហគមន៍អតីតយុវជនបានប្រគល់ផ្ទះជូនចំនួន១៩ខ្នងផ្ទះស្មើរ១៩គ្រួសារ។

ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខអតីតយុទ្ធជនពិការ ចំនួន១៩គ្រួសារត្រូវបានធ្វើឡើង ដែលមានអាយុ ៥៦ ឆ្នំា ធ្លាប់បម្រើក្នុងជួរកងទ័ព។

ក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខនេះ ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ បានឧបត្ថម្ភជូនគាត់នូវអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ មុងជ្រលក់ថ្នាំចំនួន១ និងថវិកា ចំនួន ១០ម៉ឺនរៀល ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close