BREAKING NEWS៖ ឆេះសា​ឡង់​ដឹក​ប្រេង​មួយគ្រឿង របស់​ក្រុមហ៊ុន សា​វី​ម៉ិច (SAVIMEX) ទាំងព្រឹក​ព្រលឹម 

242
CMA_LongBanner

ភ្នំពេញ​៖ នៅវេលា​ម៉ោង ៥និង២០ នាទី នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ មាន​ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​សា​ឡង់​ដឹក​ប្រេង​មួយគ្រឿង របស់​ក្រុមហ៊ុន សា​វី​ម៉ិច (SAVIMEX) នៅ​ចំណុច​ច្រាំង​ទន្លេសាប​ក្រុមហ៊ុន សា​វី​ម៉ិច ស្ថិតនៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

នៅពេល​ឆេះ​សា​ឡង់​ដឹក​ប្រេង​នោះ ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ប្ញ​ស្សី​កែវ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សរុប​ចំនួន ០៩​គ្រឿង បាន​ចុះមក​អន្តរាគមន៍​ពន្លត់​ភ្លាមៗ​។

អគ្គិភ័យ​នេះ ឆាបឆេះ​ដោយ​មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ តែ​បាន​បណ្តាលអោយ​ខូចខាត​ផ្នែក​ម៉ាស៊ីន​មួយ​ចំនួន​ធំ​។ ប៉ុន្តែ​មិន​បង្កអោយមាន​ផលប៉ះពាល់​ដល់​អាយុជីវិត​នា​វឹក​ឡើយ​៕​

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close