UI_LongBanner

បណ្ឌិត ឡាច សំរោង៖ រឿងនៅជុំវិញខ្លួន​ ដែលយើងមិនសូវយកចិត្តទុកដាក់​ គិតដឹងយល់​ (វគ្គ​ ២​ )​

216

រឿងនៅជុំវិញខ្លួន​ ដែលយើងមិនសូវយកចិត្តទុកដាក់​ គិតដឹងយល់​ (វគ្គ​ ២​ )​

៚រឿងដែលអ្នកគិត​ មិនដូចជាអ្វីដែលជាការគិតរបស់អ្នកដទៃ​ ។ ដូចនេះត្រូវខិតខំសិក្សាស្រាវជ្រាវស្វែងយល់អំពីការគិតរបស់អ្នកដទៃ​ ដើម្បីផ្ទៀងផ្ទាត់ថា​តើ​ ដូចគ្នាទេ​ជាមួយការគិតរបស់យើង​? ! បើដូចតើដូចត្រង់ណា​ ហើយថាបើខុសតើខុសត្រង់ណា​ ? និងធ្វើសេចក្ដីសន្និដ្ឋានរកចំណុចកណ្តាលមួយ​ ។ តែមនុស្សលោកតាំងពីយូរមកហើយ​ ច្រើនតែយកការគិតរបស់ខ្លួនទៅដាក់លើការគិតរបស់អ្នកដទៃ​ ទើបបានជាសង្គមមនុស្សត្រូវបានអ្នកប្រាជ្ញជាច្រើនជំនាន់ហៅថា​ ជាសង្គម​ឆ្កែចចក​ …។

៚អ្នករៀបចំទីផ្សារផលិតផល​ ខុសពីអ្នកលក់ផលិតផល​

CMA_LongBanner

+អ្នករៀបចំទីផ្សារផលិតផល​ គឺតែងតែសិក្សាស្រាវជ្រាវជានិច្ចអំពីតម្រូវការទីផ្សារ​ និងការដាក់បញ្ចូលផលិតផលរបស់ខ្លួនចូលទៅក្នុងការចង់បាន​ ឬតម្រូវការអតិថិជនជាអ្នកប្រើប្រាស់​ នេះជាការទទួលខុសត្រូវរបស់ដ៏ខ្ពស់មួយ​ ។

+អ្នកលក់ផលិតផល​ ភាគច្រើនលើសលប់ជាអ្នកទទួលកម្រៃជើងសារ​ ឬប្រាក់បៀរវត្សពីក្រុមហ៊ុន​ ឬថៅកែ​ ដឹងតែពីលក់ឲ្យឆាប់បានលុយ​ ដឹងតែពីនិយាយ​បញ្ចុះបញ្ចូលអតិថិជន​ឲ្យទីញ​ ដើម្បីបានកម្រៃអប្បហារ​ ដោយមិនបានខ្វល់ខ្វាយអំពីបញ្ហានៅខាងមុខរវាងក្រុមមហ៊ុន​ និងអតិថិជនឡើយ​ ។
បញ្ហានៅត្រង់ថា​ អ្នករៀបចំទីផ្សារផលិតគាត់គិតគូរទទួលខុសត្រូវចំពោះក្រុមហ៊ុន​ រីឯអ្នកលក់ផលិតផល ឬអ្នកpromot [អ្នកប្រូ] គឺដឹងតែប្រូលក់មួយគត់​ បើក្រុមហ៊ុនខាតបង់​ គឺដាក់មេប្រូច​បាត់ ៕
(នៅមាន​វគ្គ​ ៣​ បន្ត​)
ឡសរ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close