UI_LongBanner

កម្លាំងជំនាញខេត្តកំពង់ចាម ​ឃាត់​រថយន្ដ​សាំងយ៉ុង១គ្រឿង ដែលដឹកជ្រូកចេញពីវៀតណាម

118

កំពង់ចាម៖ នៅវេលាម៉ោង ៤និង៣០ទៀបភ្លឺ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ក្រោយទទួលបានព័ត៍មានថា មានរថយន្តដឹកជ្រូកពីប្រទេសវៀតណាម ឆ្លងកាត់ ខេត្តត្បូងឃ្មុំ មកដល់ទឹកដីខេត្តកំពង់ចាម លោក នង ម៉េងហ៊ាង ប្រធានការិយាល័យការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានសហការណ៍ជាមួយមន្រ្តីករិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានឃាត់ឡានដឹកជ្រូកម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដឹកចេញពីប្រទេសវៀតណាម ឆ្លងកាត់ខេត្តត្បូងឃ្មុំ មកដល់ចំណុចខាងត្បូង វត្តទួលបឹង ដែលស្ថិតនៅក្នុងភូមិអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

CMA_LongBanner

មន្ត្រីជំនាញ បានស្ទាក់ឃាត់រថយន្តដែលដឹកជ្រូក មានជ្រូកសរុបចំនួន ១៧ក្បាល យកទៅរក្សាទុក នៅការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត កំពង់ចាម នឹងយកវត្ថុវិភាគ (តេស្ដឈាម ) ផ្ញើទៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ តេស្តរកមេីលជម្ងឺបេស្តជ្រូកអាហ្វ្រីច ប្រសិនបេីមានជម្ងឺនេះកេីតឡេីង នោះខាងជំនាញនឹងធ្វេីការផាកពិន័យតាមច្បាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close