បែកធ្លាយលោក ជុំ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ ប្រើប្រាស់រថយន្ដអង្គភាពដឹកស្រាគេចពន្ធទៅលក់នៅភ្នំពេញ

262
CMA_LongBanner

ឧត្ដរមានជ័យ៖ នៅថ្ងៃ១៤ ខែឧសភា ឆ្នាំ២០១៩ មានសារបែកធ្លាយមកថា លោក ជុំ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ ប្រើប្រាស់រថយន្ដអង្គភាពធ្វើអាជីវកម្មដឹកទំនិញគេចពន្ធពីច្រកទ្វាអន្តរជាតិអូស្មាច់ ខេត្តឧត្ដរមានជ័យ យកទៅលក់នៅទីក្រុងភ្នំពេញយ៉ាងរំភើយ។

ប្រភពបានបង្ហើបអោយដឹងថា លោក ជុំ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ តែងតែយករថយន្ដអង្គភាព ដឹកទំនិញគេចពន្ធ ភាគច្រើនគឺប្រភេទស្រាដបនិងស្រាបៀររបស់ថៃ និងគ្រឿសង្ហារឹមផ្សេងទៀត ចេញតាមច្រកទ្វាអូស្មាច់ទៅលក់នៅទីក្រុងភ្នំពេញ គឺរាងរាល់ថ្ងៃ សៅរ៍និងថ្ងៃអាទិត្យ។

ប្រភពបន្តរថាលោកជុំសំនិត ប្រើប្រាស់រថយន្ដអង្គភាពដូចរថយន្ដឯកជនរបស់លោកអញ្ចឹង ពោលគឺរថយន្ដរបស់អង្គភាពមិនអោយមន្រ្ដីណាម្នាក់ប៉ះពល់ឡើយ ប្រើប្រាស់តែម្នាក់ឯងដូចជាកម្មសិទ្ធផ្ទាល់ខ្លួនទៅហើយ។

ប្រភពបន្ថែមលោកជុំសំនិត បានរកស៊ីដឹកទំនិញគេចពន្ធពីប្រទេសថៃច្រើនឆ្នាំមកហើយ ដោយមធ្យោបាយដឹកជញ្ជូន ជារថយន្ដរបស់អង្គភាពសាខាពន្ធដាដោយផ្ទាល់ និងប្រើអំណាចរបស់លោកផងទើបការប្រកបរបរដឹកទំនិញគេចពន្ធបានកាក់កបល្អណាស់រហូតមកទល់បច្ចុប្បន្ន។

ជុំវិញករណីចោតប្រកាន់ខាងលើយើងមិនអាចសុំការបំភ្លឺពីលោក ជុំ សំនិតបានទេ ព្រោះលេខទូស័ព្ទបិតរហូតឬតេមិនចូលអាចនៅក្រៅតំបន់សេវ៉ា តែយ៉ាងក៏ដោយ អង្គភាពយើងរងចាំទទួលការបំភ្លឺពីលោក ជុំសានិត គ្រប់ម៉ោងធ្វើការ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close