UI_LongBanner

អ្នកឃ្លាំមើលថា! ឈ្មួញឈើដុះស្លែរ ឈ្មោះ រ៉ង អួតអាងថាគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប់ការដឹកឈើរបស់ខ្លួននោះទេ

87

សៀមរាប៖ ឈ្មួញឈើដុះស្លែរ ឈ្មោះ រ៉ង កំពុងសំរុកដឹកឈើឆ្លងកាត់ស្រុកស្វាយលើ ក្នុងមួយថ្ងៃៗចាប់ពី ០៣ទៅ០៤ជើង តាមរថយន្តបមួយបាំងកន្លះ មិនដែលរំខានដល់អាជ្ញាធរ សមត្ថកិច្ច ឬមន្រ្ដី ដែលឈរជើងប្រចាំនៅទីនោះឡើយ។ ជាពិសស នាយសង្កាត់រដ្ឋបាលព្រៃឈើតែម្តងត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធនិងមានភាគហ៊ុនជាមួយឈ្មួញឈើឈ្មោះ រ៉ង ទើបមិនបង្រ្កាបបទល្មើសដឹកជញ្ចូនឈើយ៉ាងអណាធិបតយ្យ ។

អ្នកឃ្លាំមើលបទល្មើសព្រៃឈើបានអោយដឹងថា ដោយសារតែមានការឃុបឃិតគ្នានិងផ្ដល់លាភសក្ការៈ ដូរជាថ្នូរទៅនិងការមិនបង្រ្កាបទើបឈ្មួញដឹកឈើទាំងនោះធ្វើអ្វីតាមចិត្ត ដឹកឈើមានទាំងរថយន្ត តូច ធំ គោយន្ត គ្រប់ប្រភេទ ។

តាមប្រភពព័ត៏មានពីពលរដ្នថាឈ្មោះ រ៉ង ជាឈ្មួញឈើដ៏ល្បីល្បាញប្រចាំដងផ្លូវស្រុកស្វាយលើ បានដឹកឈើចូលមកក្រុងសៀមរាប បានដោយរលូនហើយ ឆ្លងកាត់ស្នាកការជុំនាញតាមដងច្រើនណាស់ រហូតមកដល់ក្រុងសៀមរាប តែដោយសារពួកគេប្រើទឹកលុយទិញទឹកចិត្តមន្រ្ដីពុករលួយតាមដងផ្លូវទើបគេសិទ្ធិអំណាចខ្លាំងបំផុត ។

CMA_LongBanner

ចំណែកមន្ត្រីគ្រាក់ៗដែលពាក់ព័ន្ធនៅក្នុងខេត្តសៀមរាបវិញក្លាយជាមន្រ្ដីជើង១០ អង្គុយចាំទទួលតែរបាយការណ៍ភូតភរកុហក ពីមន្រ្ដីក្រោមឱវ៉ាទរបស់ខ្លួនតែប៉ុណ្ណោះរួចរក្សាភាពស្ងៀមស្ងាត់ទុកឲ្យ ក្រុមឈ្មួញធ្វើ អ្វីៗស្រេចតែអំពើចិត្ត។

ប្រមុខថ្នាក់ដឹកនាំរបស់រដ្នាភិបាលបានដាក់បទបញ្ចាយ៉ាងម៉ឺងម៉ាត់អោយអស់លោកមន្រី្តក្រោមឱវ៉ាទដែលមានតួនាទីជាអ្នកទប់ស្កាត់បទល្មើសព្រៃឈើ អោយមានប្រសិទ្ធភាព តែផ្ទុយទៅវិញមន្រ្តីដែលបានទទួលសិទ្ធិអំណាចខាងទប់ស្កាត់នេះបែរជាទៅឃុបឃិតប្រព្រឹត្តអំពើពុករលួយ ដើម្បីផលប្រយោជន៍ មិនត្រឹមតែមិនបង្រ្កាបបែរជាឃុបឃឹតបំផ្លាញ ព្រៃឈើឈានទៅរកការហិនហោចទៀតផង ៕ ប៊ុនរិទ្ធី

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close