កំណាត់ផ្លូវលំក្នុងតំបន់ភូមិបុរីរដ្ឋបាល មិនទាន់មានការអភិវឌ្ឍន៍នៅឡើយ ខណៈតំបន់ផ្សេងគេជួសជុលរួចរាល់អស់ហើយ

53
CMA_LongBanner

ឧត្តរមានជ័យ៖ កំណាត់ផ្លូវលំក្នុងតំបន់ភូមិបុរីរដ្ឋបាល ស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅមិនទាន់មានការអភិវឌ្ឍនៅឡើយដោយកន្លែងផ្សេងៗបានទទួលផ្លូវល្អសា្អតហើយនោះ។

ជាមួយគា្ននោះដែរអាជ្ញាធរភូមិ សង្កាត់និងក្រុង បានអោយដឹងថាតំបន់ភូមិបុរីរដ្ឋបាលនេះ មិនស្ថិតក្នុងគម្រោងនៃកញ្ចាប់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រុងនោះទេ គឺស្ថិតនៅក្នុងគម្រោងកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ភូមិបុរីរដ្ឋបាល បានត្អូញត្អែថា នៅរដូវវស្សាពេលភ្លៀងធ្លាក់ម្តងៗពួកគាត់តែងតែជួបការលំបាកណាស់ សំរាប់ការធ្វើចរាចរាណ៍ហើយពួកគាត់បានមករស់នៅតំបន់នេះអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ពោលគឺកាលពួកគាត់មករស់នៅគឺមានអភិបាលខេត្តតែចំនួន៣រូបទេ ហើយមកដល់បច្ចុប្បន្ននេះផ្លូវជាច្រើនខ្សែដែលអាជ្ញាធរបានរៀបចំនិងបង្កើតតំបន់ ថែមទាំងដាក់ឈ្មោះឱ្យរួចផងនោះ នៅមិនទាន់មានការអភិវឌ្ឍន៍ណាមួយនៅឡើយទេសំរាប់ពេលនេះនៅក្នុងតំបន់បុរីភូមិរដ្ឋបាល។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋមា្នក់ឈ្មោះមាស សាយ បានរស់នៅក្នុងតំបន់ភូមិបុរីរដ្ឋបាលបានរៀបរាបថា កន្លងមកអាជ្ញាធរខេត្តឧត្តរមានជ័យបានរៀបចំនឹងបង្កើតនិងអភិវឌ្ឍន៍នៅក្នុងអំឡុងឆ្នាំ២០០៦ ហើយតំបន់នេះអាជ្ញាធរ ភូមិ សង្កាត់ក្រុងថា តំបន់នេះមិនស្ថិតក្នុងកញ្ចាប់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់សង្កាត់និងក្រុង។

ពលរដ្នបន្ដថា ហេតុអី ក្រុងនិងសង្កាត់ឆ្លើយដាក់ខេត្ត បែរជាខេត្តឆ្លើយដាក់ ក្រុងនិងសង្កាត់ទៅវិញ?។

ដោយឡែកគឺការទទួលខុសត្រូវទាំងស្រុងនឹងការអភិវឌ្ឍន៍គ្រប់យ៉ាងសំរាប់កញ្ចាប់ថវិការបស់ខេត្តប៉ុន្តែអស់រយះកាលជាច្រើនឆាំ្នមកហើយមិនដែលឃើញខាងអាជា្ញធរខេត្តយកចិត្តទុកដាក់មើលផ្លូវនៅតាមតំបន់ភូមិបុរីរដ្ឋបាលនោះឡើយតើអោយពលរដ្ឋមានជំនឿនឹងសង្ឃឹមទៅលើអ្នកណាបានជួយសា្ថបនាផ្លូវលំរបស់ពួកគាត់ខណះរដូវវស្សានិងឈានមកដល់ហើយកំពុងតែបករឈមមុខនិងការលំបាកក្នុងការធ្វើដំណើរ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close