បែកធ្លាយមេឈ្មូញឈើក្រញូង និងអ្នកកៀរគរពលករឆ្លងដែនកាប់ឈើក្រញូងនៅសង្កាត់អូរស្មាច់ ជាមន្រ្ដីយោធា និងជាមន្រ្ដីប៉ូលិស៧០២

216
CMA_LongBanner

ឧត្ដរមានជ័យ៖ ពិតជាចេះច្បាប់ល្មើសច្បាប់មែន! មិននឹកស្មានដល់ថា នៅពីក្រោយនៃការចាប់ខ្លួន ពលករខ្មែរឆ្លងដែនកាប់ឈើក្រញូងពីសំណាក់ សមត្ថកិច្ចថៃ ជាច្រើនលើកជាបន្តរបន្ទាប់កន្លងទៅនេះ នៅតំបន់នគរបាលវរការពារព្រំដែនគោកលេខ៧០២ សង្កាត់អូស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ដែលមានមេឈ្មូញធំៗចំនួនបីនាក់៖

១/ ជាមន្រ្ដីយោធា កងពលតូចលេខ៤២ ជាកូនចៅរបស់លោក ឧត្ដមសេនីយ៍ទោប៉ែន វយ ឈ្មោះឈឿង ស័ក្ក។

២/ លោកអនុសេនីយ៍ត្រី ចាន់ ប៊ុនថន ជាមន្រ្ដីនគរបាល វរ:ការពារព្រំដែនគោកលេខ៧០២ ត្រូវជាកូនចៅរបស់លោក វរ:សេនីយ៍ឯក គង់ សុខាន់។

៣/ ឈ្មោះ រៀប ជាឈ្មួញទទួលប្រម៉ូលទិញឈើក្រញូងនៅទូរទាំងសង្កាត់អូស្មាច់ទាំងម៉ូល។

បើយោងតាមប្រភពរាយការណ៍ពីសង្កាត់អូស្មាច់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះបានអោយដឹងថា លោកអនុសេនីយ៍ត្រី ចាន់ ប៊ុនថន បានកៀរគរពលករឆ្លងដែន កាប់ឈើក្រញូងនិងប្រម៉ូលទិញនិងចារាចរណ៍ឈើក្រញ៉ូង សព្វថ្ងៃនេះនៅត្រង់ចំណូចលេខ២៧៨អែបកាស៊ីណូ។ និងឈ្មោះឈឿងសក្ក័ បានធ្វើសកម្មភាពដូចនិងលោក ចាន់ប៊ុនថនដែ តែនៅចំណុចភ្នំបាក់នៅក្នុងសង្កាត់អូស្មាច់ រីឯមេឈ្មួញប្រម៉ូលទិញឈ្មោះរៀប។

សកម្មភាពរបស់មេឈ្មូញឈើក្រញូងទាំងបីនាក់ខាងលើ គឺជាដើមហេតុនិងជាមូលហេតុទាំងអស់ ដែលបណ្ដាលអោយអាជ្ញាធរថៃ ចាប់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងបញ្ជូនយកទៅផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ សកម្មភាពទាំងនេះបានកើតឡើងជាដ៍ដែលៗ ជាហូហែច្រើនឆ្នាំកន្លងទៅនេះ ដែលល្បីថាអ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យមួយចំនួនកំពុងទទួលផលនិងចូលដៃចូលជើងពីមេឈ្មូញទាំងបីខាងលើថែមទៀតផង។

ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងសុំការបំភ្លឺពីលោ ចាន់ប៊ុនថន និងលោក ឈឿង សក្ក័ និងឈ្មោះរៀប បានទេនៅពេលនេះ តែយើងចាំទទួលការបំភ្លឺគ្រប់ម៉ោងធ្វើការ ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close