តើពិតទេ! មន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មានជាប់ពាក់ព័ន្ឋជាមួយឈ្មួញដឹកឈើ ឆ្លងកាត់ទៅខេត្តសៀមរាប

91
CMA_LongBanner

ខេត្តព្រះវិហារ ៖ ដូចជាហួសហេតុពេកហើយ អស់លោកសមត្ថកិច្ច បើមានចេតនាទុច្ចរិតដោយអំពើឃុបឃិតគ្នា ផ្តើមឲ្យមានបទល្មើសឈើឆ្លងកាត់ខេត្តមួយទៅខេត្តមួយទៀត ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដឹកជាចំហរយ៉ាងនេះ?

ថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើចេញពីកន្លែងស្តុកទុក បើកឆ្លងកាត់ខេត្តព្រះវិហារទៅកាន់ខេត្តសៀមរាប មានទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់រថយន្តកែច្នៃ បើកឆ្លងកាត់មើលទៅហាក់ដូចជាប្រទេសអត់ច្បាប់ទម្លាប់ចឹង ។

ប្រភពព័ត៌មានឲ្យដឹងថា មានមេឈ្មួញធំៗ២នាក់ ដែលរកស៊ីឈើនាំចេញពីខេត្តព្រះវិហារទៅខេត្តសៀម ខណៈសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនឹងសមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទី ភារកិច្ចបង្ក្រាបបែរជាមិនបង្ក្រាប ។ ចំណុចនេះត្រូវបានគេដាក់ការសង្ស័យថា ទទួលបានប្រយោជន៍ជាច្រើនពីឈ្មួញឈើទាំងនេះ  ដែលជាឆ្នាំងបាយ និងជាប្រភពសេដ្ឋកិច្ច ។

ប្រភពបន្តថា មេឈ្មួញទី១ ឈ្មោះ ចាន់ ណា គាត់មានរថយន្តកែច្នៃប្រភេទឃ្លប់១គ្រឿងនឹងរថយន្តកូរ៉េ១០តោន១គ្រឿងទៀត ។ មេឈ្មួញឈ្មោះចាន់ ណា មានឃ្លាំងស្តុកឈើមួយកន្លែងនោះភូមិកំពង់ចម្លង គល់ស្ពានស្ទឹងសែន ក្នុងក្រុងព្រះវិហារតែម្តង និងមួយកន្លែងទៀតដឹកចេញពីស្រុកជាំក្សាន ដឹករាល់ថ្ងៃតែម្តង មេឈ្មួញម្នាក់ទៀតឈ្មោះថៅកែឈួង មានរថយន្តឃ្លប់១គ្រឿង ។ ពាក់ស្លាកលេខបន្ទាយមានជ័យ3A-1093 ដឹកចេញពីខេត្តព្រះវិហារទៅកាន់ខេត្តសៀមរាបដូចគ្នា ។

ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ ហេតុអីលោកនួន សុខុម នាយខណ្ឌរដ្ឋបាលពីឈើព្រះវិហារ ដែលមានតួនាទីភារកិច្ចបង្ក្រាប និងទប់ស្កាត់បទល្មើស ដែលថ្នាក់លើទុកចិត្តប្រគល់ការងារមិនបង្ក្រាប? ។ ចំណុចនេះគេដាក់ការសង្ស័យថា មូលហេតុអីមិនហ៊ានបង្ក្រាប ទី១-មកពី ដឹង តែមិនបង្ក្រាប ទី២-មកពីម្ចាស់ឈើមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ឈើ បង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង មិនបង្ក្រាប ទី៤-អាចមានចេតនាអនុវត្តផ្ទុយពីច្បាប់ ហែកផលប្រយោជន៍សេដ្ឋកិច្ចគ្នាចាយ ។

ជុំវិញករណីខាងលើ យើងពុំអាចសុំការបំភ្លឺពីលោក  នួន សុខុម នាយខណ្ឌរដ្ឋបាលពីឈើព្រះវិហារបានទេ ដោយសារគ្មានលេខទូស័ព្ទ តែយើងរងចាំស្វាគមន៍ និងការបំភ្លឺពីលោក គ្រប់ម៉ោងធ្វើការ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close