UI_LongBanner

ខ្នងផ្ទះទី១២០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនអតីតយុទ្ធជនពិការ នៅស្រុកស្ទោង

53

កំពងធំ៖ នៅល្ងាចថ្ងៃពុធទី១៥ ខែឧសភា ឆ្នាំ២០១៩ ខ្នងផ្ទះទី១២០ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ប្រគល់ជូនអតីតយុទ្ធជនពិការនៅ ស្រុក ស្ទោង ខេត្តកំពង់ធំ ។

ខ្នងផ្ទះទី១២០ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំប្រគល់ជូនអតីតយុទ្ធជនពិការឈ្មោះ ឯក លន់ អាយុ ៤៣ ឆ្នំា ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៩ នៅអង្គភាពកងពលតូចលេខ ១២ ឈរជើងនៅតំបន់ អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបាន ត្រូវរបួសពិកា រនៅ ឆ្នាំ ១៩៩៧ ។ មានភរិយាឈ្មោះ ផៃ វ៉េត អាយុ ៣៧ ឆ្នំា មានកូនតូចៗនៅក្នុងបន្ទុកចំនួន២នាក់ បច្ចុប្បន្នរស់នៅភូមិ កោះ ឃុំទ្រា ស្រុកស្ទោង ខេត្ត កំពង់ធំ ។

CMA_LongBanner

ផ្ទះថ្មី ដែល ទើបសាងសង់រួចនេះ មាន ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ ពីឈើខ្ពស់ផុតពីដីរនាបនិងជញ្ជាំងក្តារ ប្រក់ស័ង្កសី ដែលបានចំណាយ ថវិកា ក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៧,២៥០,០០០ រៀល ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីនៅពេលនេះឯកឧត្តមឧត្តមសេនីយ៍ទោសោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ និងក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំបានឧបត្ថម្ភជូនគាត់ បន្ថែម នូវអង្ករ ចំនួន៥០ គីឡូក្រាម មីយើងចំនួន ២កេស ទឹកត្រី ទឹក ស៊ីអ៊ីវ ចំនួន២យួរ មុងជ្រលក់ថ្នាំចំនួន២ និងថវិកា ចំនួន ២១០,០០០ រៀល ៕ប៊ុនរិទ្ធី

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close