UI_LongBanner

បណ្ឌិត ឡាច សំរោង៖ រឿងនៅជុំវិញខ្លួន ដែលយើងមិនសូវយកចិត្តទុកដាក់ គិតដឹងយល់ (វគ្គ​ ៣)

191

រឿងនៅជុំវិញខ្លួន ដែលគេមិនសូវបានគិតដឹងយល់​ (វគ្គ​ ៣)៖

៚ការសម្អាតចិត្តយល់ច្រឡំ​ និងការយល់ច្រឡំគឺមានភាពពីរយ៉ាងដាច់ដោយឡែកពីគ្នា​

-ការសម្អាតចិត្តយល់ច្រឡំ​ គឺត្រូវសម្អាតតាំងពីក្នុងរូបរាងកាយគំនិត​និងព្រលឹង​ ហើយត្រូវប្រើការពិចារណាឲ្យបានខ្ពស់បំផុត​ ។ ជាឧទាហរណ៏​យើងគ្រប់គ្នាតែងតែយល់ច្រឡំថា​ នេះជាប្តីអញ​ នេះជាប្រពន្ធអញ​ តែធាតុពិតមិនមែនទេ​ ។ បើកាលណាយើង​នៅរស់កុំអញនិយម​ គ្មានអ្វីដែលនៅស្ថិតស្ថេរជារបស់អញ
អមតៈនោះទេ​ គឺមានតែ​រូបបុគ្គលនះ​ ត្រូវបានគេលើកដាក់ចូលក្នុងម្ឈូសហើយវាយដែកគោលប៉ូក​ នោះទើបសន្មតថា​ អូហ៏ប្តីអញស្លាប់ហើយ​ ប្រពន្ធអញស្លាប់ហើយ​ ។ ការយល់ច្រឡំនេះគ្មានពាក្យថាសុំអធ្យាស្រ័យនោះទេ​ ។

CMA_LongBanner

-ការយល់ច្រឡំ​ បានន័យថា​ យល់ថាធ្លាប់ស្គាល់​ ធ្លាប់ជួប​ ធ្លាប់បានធ្វើ​ការងារ​ ធ្លាប់បានគិត​ ធ្លាប់បានជួយ​ ធ្លាប់បាននិយាយគ្នា​ ធ្លាប់។ ល។ ល។…គឺគេអាចគិតឡើងវិញបាន​ហើយអាចជាការពិត​ ៥០​ភាគរយដោយសារពេលខ្លះ….ជាឧទាហរណ៏​ យើងធ្លាប់បាន​យល់ច្រឡំថានរណាម្នាក់ជាមិត្តរួមថ្នាក់យើងពីក្មេង​ តែការពិត​យើងយល់ច្រឡំទេ​ គឺយើងអាចកែខៃសុំអធ្យាស្រ័យពីគេបាន​ ។

(នៅមានវគ្គ៤បន្ត) ឡសរ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close