UI_LongBanner

មន្រ្ដីរាជការមួយចំនួនធំស្នើរឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ីបអង្គេតរឿងលោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ

244

ឧត្ដរមានជ័យ៖ បែកធ្លាយរឿងលោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យដាក់កូនស្រីបង្កើតរបស់ខ្លួនម្នាក់ឈ្មោះ និត មុន្នីនាថ ជាមន្ត្រីកិច្ចសន្យានៅក្នុងសាខាពន្ធដារខេត្តឧត្ដរមានជ័យកិបកេងប្រាក់រដ្ឋអស់ជាច្រើនឆ្នាំ។

រំលឹក! កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ មានការបែកធ្លាយ មកថាលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យបានដាក់បញ្ចូលឈ្មោះកូនស្រីបង្កើតរបស់ខ្លួនម្នាក់ឈ្មោះ និត មុន្នីនាថ ជាមន្ត្រីកិច្ចសន្យា នៅក្នុងសាខាពន្ធដារខេត្តឧត្ដរមានជ័យ។
ប្រភពបានបង្ហើបថាមន្ដ្រីកិច្ចសន្យា សាខាពន្ធដារឈ្មោះនិត មុន្នីនាថ ជាកូនស្រីរបស់លោកជុំ សំនិត មិនដែលចូលកន្លែងធ្វើការងារនោះទេ គឺរស់នៅឯទីក្រុងភ្នំពេញធ្វើការងារកន្លែងផ្សេង និងបានបើកប្រាក់ខែជាមន្ដ្រីបណ្ដែតរាងរាល់ខែ ព្រោះមានលោកជុំ សំនិត ប្រធានសាខាជាអ្នកចុះហត្ថលេខានិងចុះវត្តមានជំនួសរហូត។

CMA_LongBanner

ប្រភពបានបន្តថាសកម្មភាពនេះបានកើតឡើងច្រើនឆ្នាំមកហើយ ដែលលោកជុំសំនិត បានបន្ថែមឈ្មោះខ្មោចយកប្រាក់ខែរដ្ឋ។ នេះជាអំពើទុច្ចរិតស្មោគគ្រោករបស់លោកជុំ សំនិត ដែលប្រើល្បិចកិចកល់ ស៊ីដាច់និងកិបកេង ប្រាក់របស់រដ្ឋ ដែលជាគំរូដ៏អាក្រក់របស់ថ្នាក់ដឹកនាំរបស់អង្គភាពមួយនេះ។

ជុំវិញករណីខាងលើលោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ មិនបានបកស្រាយបំភ្លឺទេ នៅរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ម្សិលម៉ិញនេះ ព្រោះតេទូរស័ព្ទចូលហើយបែរជាថាច្រឡំលេខ យើងខ្ញុំនៅតែរង់ចាំការបំភ្លឺជុំវិញការចោតប្រកាន់នេះគ្រប់ម៉ោងធ្វើការ៕ដោយ៖ ប៊ុនរិទ្ធី

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close