ពូទីន បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកថា លោកមានចំណាប់អារម្មណ៍ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និងចង់ស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី

40
CMA_LongBanner

អាមេរិក៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានប្រាប់លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកថា លោកមានចំណាប់អារម្មណ៍ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និងចង់ស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីក្រោយពីការស៊ើប អង្កេតរបស់លោក Mueller ទទួលបរាជ័យ។

លោក ពូទីន បានប្រាប់លោក Pompeo កាលពីថ្ងៃអង្គារថា “ដូចដែលអ្នកបានដឹងកាលពី ពីរ បីថ្ងៃមុនខ្ញុំមានសេចក្តីរីករាយ ក្នុងការនិយាយជាមួយប្រធានាធិបតី អាមេរិកតាមទូរស័ព្ទ ខ្ញុំមានអារម្មណ៍ថាប្រធានាធិបតី អាមេរិកមានទំនោរបង្កើតទំនាក់ទំនងរុស្ស៊ី និងអាមេរិក ឡើងវិញដើម្បីដោះស្រាយបញ្ហា ដែលជាផលប្រយោជន៍ រួមសម្រាប់យើង។

លោកពូទីនបានបន្ថែមថា “សម្រាប់ផ្នែករបស់យើង យើងបានលើកឡើងជាច្រើនដងហើយថា យើងក៏ចង់ធ្វើអោយទំនាក់ទំនង ទាំងស្រុងឡើងវិញដែរហើយយើងសង្ឃឹមថា ឥឡូវនេះលក្ខខណ្ឌសម្រាប់រឿងនេះត្រូវបានបំពេញ” ។

លោក Pompeo បានយល់ស្របថា មានបញ្ហាទាក់ទងគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលប្រទេសទាំងពីរអាចធ្វើការ រួមគ្នាប្រកបដោយផលិតភាព៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close