អាជ្ញាធរខណ្ឌសែនសុខ ចុះផ្អាកសំណង់របស់លោកPMផ្កាយ១ម្នាក់ ពាក់ព័ន្ធករណី រំលោភយកព្រំដី

66
CMA_LongBanner

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ បានសម្រេចចុះផ្អាកសំណង់របស់លោកឧត្តមសេនីយ៍ត្រី មាស ដូណារ៉ា ជាបណ្តោះអាសន្ន បន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋជិតខាង ពាក់ព័ន្ធករណី រំលោភយកព្រំដី ។

ការចុះផ្អាកសំណង់របស់លោកឧត្តមសេនីយ៍ ត្រី មាស ដូណារ៉ា បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនៅតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អាជ្ញាធរខណ្ឌសែនសុខ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ពល រដ្ឋជិត ខាង និង ចុះទៅពិនិត្យឃើញ ថា លោកឧត្តមសេនីយ៍ត្រី មាស ដូណារ៉ា ពិតជាបានសាងសង់សំណង់លើស ពីអ្វី ដែល លោក បានស្នើសុំ ទៅ អាជ្ញាធរ និងបានសាងសង់ប៉ះពាល់ដល់ព្រំដីអ្នកជិតខាង ដូច្នេះ អាជ្ញាធរ បានសម្រេចចេញ លិខិតផ្អាក សំណង់ខាងលើ ជាបណ្តោះអាសន្ន ដោយរង់ ចាំការដោះស្រាយគ្នា សិន។

ពាក់ព័ន្ធករណីនេះភ្នាក់ងារ CHN នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី មាស ដូណារ៉ា បាននៅឡើយទេ៕ដោយ៖ បញ្ញា

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close