UI_LongBanner

កម្លាំងសមត្ថកិច្ចនគរបាលចុះបង្ក្រាបចំសំបុកគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់​ បញ្ចូនទៅតុលាការ

107

សៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន៨នាក់ ត្រូកម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាប់និងឃាតខ្លួនជនសង្ស័យ៨នាក់ព្រមទាំងដកហូតវត្ថុតាងម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ ៥,៦ក្រាម(ទាំងសំបក)ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន៧គ្រឿង ដាវដែក ចំនួន៣ដើម ហេតុការណ៍បានធ្វើឡើងនៅថ្ងៃ១៤និង១៥ខែ ឧសភាម្សិលមិញ នៅចំណុចភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានគ្នា៨នាក់៖

  • ទី១-ឈ្មោះ វ៉ាត សុផាត ភេទប្រុស ឆ្នាំកំណើត ២០០២៤មុខរបរគ្មាន មានទីលំនៅ ភូមិវាលសង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុ ញៀនក្នុងខ្លួន) ។
  • ២-ឈ្មោះហ៊ុប ហេង ភេទប្រុស ឆ្នាំកំណើត១៩៩៩មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ។
  • ៣-ឈ្មោះហ៊ុប សំណាងភេទប្រុស ឆ្នាំកំណើត២០០៣មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ។
  • ៤-ឈ្មោះ សិលា ភេទស្រី ឆ្នាំកំណើត ២០០១ មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
  • ៥-ឈ្មោះ សុខ វ៉ាឃីមភេទប្រុស ឆ្នាំកំណើត២០០២មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ។
  • ៦-ឈ្មោះ សុខ វ៉ាឃីមភេទប្រុស ឆ្នាំកំណើត២០០២មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ។
  • ៧-ឈ្មោះ ក្រឹម ប៉ូចភេទប្រុស ឆ្នាំកំណើត១៩៩៩មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ។
  • ៨-ឈ្មោះ ពេជ្រ សុងភេទប្រុស ឆ្នាំកំណើត១៩៩០មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមច្បាប់៕ដោយ៖ ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង
Open

Close