UI_LongBanner

ព្រះ​មហាក្សត្រ ស្ដេចយា​ងចូ​លរួ​មវេទិកាស​ន្ទនា​អរិយធម៌​អាស៊ីលើក​ទី១​ នៅ​ប្រទេស​ចិន​

74

ភ្នំពេញ៖ ស្ថាន​ទូត​មហាយក្ស​ចិន​បាន​ចេញ​ផ្សាយ​តាម​បណ្តាញ​សង្គ​មfacebookផ្លូវ​ការ​របស់​ខ្លួន​នៅ​មុននេះ​បន្តិច​ថា តបតាម​សេចក្ដី​សូម​យាងរ​បស់​លោកប្រ​ធានាធិបតី​ Xi Jinping ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហ​មុនី ​ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា​ ព្រះអង្គស​ព្វ​ព្រះរាជហឫទ័យ​ស្តេច​យាងចូ​លរួម​ក្នុង​វេទិកា​សន្ទនា​អរិយធម៌​អាស៊ី​លើក​ទី១ ​ក្នុង​អំឡុង​ថ្ងៃទី​១៣-១៦ ​ខែឧ​សភា ​នៅ​ឯសាធារណ​រដ្ឋប្រជា​មានិត​ចិន​។

ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ស្ដេចយាងថ្លែងព្រះរាជសុន្ទរកថាចំពោះកម្មវិធីបើកនៃវេទិកា នៅថ្ងៃទី១៥ ខែឧសភា និងបានសព្វព្រះរាជហឫទ័យចូលជួបសវនាការជាមួយលោកប្រធានាធិបតី Xi Jinping និងលោកអនុប្រធានាធិបតី Wang Qishan នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ នារាត្រីថ្ងៃដដែល ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមក្នុងកម្មវិធីសម្ដែងសិល្បៈខ្នាតធំនៃវប្បធម៌អាស៊ី ដែលប្រារព្ធធ្វើនៅពហុកីឡាដ្ឋានជាតិ Niao Chao រដ្ឋធានីប៉េកាំង។

CMA_LongBanner

នៅថ្ងៃទី ១៤ ខែឧសភា ស្របក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មនៃសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកប្រធានាធិបតីXi Jinpingបានត្រៀមរៀបចំនំខួបចម្រើនព្រះវស្សាដើម្បីរួមជាមួយថ្នាក់ដឹកនាំប្រទេសនានាដែលអញ្ជើញចូលរួមក្នុងវេទិកា ប្រារព្ធនូវពិធីអបអរសាទរខួបចម្រើនព្រះជន្ម ថ្វាយព្រះអង្គជាពិសេសទៀតផង៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close