ពិតជាអស្ចារ្យណាស់! លេចចេញប្រាសាទថ្មី ដែលបានលាក់ខ្លួនជាយូរឆ្នាំនៅក្នុងព្រៃជ្រៅ ដែលមានឈ្មោះ…

968
CMA_LongBanner

កំពង់ធំ៖ នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បន្ទាប់ពីក្រសួងបរិស្ថានបានលាតត្រដាងប្រាសាទបុរាណមួយលាក់ខ្លួនកណ្ដាលព្រៃឡង់ នៃប្រទេសកម្ពុជា។ តាមការទម្លាយប្រាប់របស់ក្រសួងបរិស្ថានថា ប្រាសាទបុរាណសំងំលាក់ខ្លួនក្នុងព្រៃដ៏ជ្រៅនោះឈ្មោះថា ប្រាសាទត្រពាំងប្រើស មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម។

បើយោងតាមឯកសារមួយចំនួនបញ្ជាក់ថា ប្រាសាទនេះ កសាងអំពីឥដ្ឋ ចំណែកគ្រឹះសាងអំពីថ្មបាយក្រៀម បែរមុខទៅទិសឦសាន។ បច្ចុប្បន្នប្រាសាទដ៏កម្សត់នេះ បានបាក់បែកស្ទើរតែទាំងស្រុងទៅហើយ។ រីឯតួប្រាសាទត្រូវបានបែកបាក់មួយចំហៀង ហើយនៅផ្នែកខាងក្រោម គឺជាសសរពេជ្រមានរាងមូល ហោជាងមានរាងក្រចកសេះ។

តាមការស្រាវជ្រាវបឋម របស់អ្នកបុរាណវិទ្យាសន្និដ្ឋានថា ប្រាសាទបុរាណនេះ កសាងក្នុងអំឡុងចុងសតវត្សទី៨ និងអាចស្ថិតនៅក្នុងរចនាបថកំពង់ព្រះ ដែលជាប្រាសាទស្ថិតនៅចុងសម័យចេនឡា! ប្រាសាទនេះស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រ ពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ។

ប្រាសាទត្រពាំងប្រើស មានទីតាំង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិត្រយ៉ង ឃុំសុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងស្ថិតនៅក្នុងតំបន់ព្រៃការពារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។ទោះបីប្រាសាទនេះនៅក្នុងព្រៃដ៏ជ្រៅ ប៉ុន្តែអ្នកទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរដើម្បីទៅដល់ទីនោះ តាមរយៈការជិះយានយន្តផ្សេងៗ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនៅទីនោះមានយាយជី តាអាចារ្យ និងមានកន្លែងសក្ការបូជា មានព្រះអង្គតូចធំ សម្រាប់ពុទ្ធសាសនិកជនទៀតផង៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close