UI_LongBanner

លោក ខេមរៈ សិរីមន្ត បណ្តើរភរិយាចូលរួមមង្គលការរបស់  ឱក សុគន្ធកញ្ញា ទំាងព្រឹកតែម្តង ពិតជាស្អាតណាស់…

449

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះវិញម្តង គឺដល់ថ្ងៃចូលរោងការរបស់តារាចម្រៀងរូបនេះហើយ ដោយគេឃើញមានវត្តមានភ្ញៀវកិត្តិយសជាច្រើននាក់មកចូលរួមក្នុងពិធីហែរជំនួន ព្រមជាមួយតារាល្បីៗមានដូចជា ចំរើន សុភ័ក្រ, វីឌីណែត, ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធ, សួស វីសា, ថមមី ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត។

យ៉ាងណាមិញ លោកខេមរៈ សិរីមន្ត ដែលជាតារាចម្រៀង និងមិត្តភក្តិជិតស្និទ្ធជាមួយឱក សុគន្ធកញ្ញា នៅព្រឹកនេះដែរ បានបណ្តើរភរិយាដ៏ស្រស់ស្អាត អ្នកនាងផល្លី ចូលរួមមង្គលការសុគន្ធកញ្ញា និងលោកអុឹង សុខលី ផងដែរ។ លោកខេមរៈ សិរីមន្ត បានស្លៀកខោពណ៌ខ្មៅ និងពាក់អាវហូលពណ៌បៃតងចាស់ និងភរិយា អ្នកនាងផល្លី បានស្លៀកឈុតហូលពណ៌ប្រាក់ បានបណ្តើរគ្នាយ៉ាងត្រសង ដោយបានមកយកកូនៗមកជាមួយនោះទេ។ ខេមរៈ សិរីមន្ត និងភរិយា បានជូនពរជ័យសិរីមង្គលដល់ឱក សុគន្ធកញ្ញា និងលោកសុខលី ឲ្យស្រលាញ់គ្នាដល់ចាស់ និងសូមជួបតែសេចក្តីសុខគ្រប់ប្រការ។

CMA_LongBanner

Cr: Nokorthom

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close