UI_LongBanner

ភាពមិនប្រក្រតី ជុំវិញការដឹកជញ្ជូនទំនិញប្រេងឆា ចូលក្នុងបុរីសៀងណាំ

111

សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីគយ និងរដ្ឋាករចល័ត បានចុះត្រួតពិនិត្យរថយន្តយីឌុបមួយគ្រឿងដឹកទំនិញប្រេងឆាមកលក់ចែកចាយឲ្យអាវជីវករ ដែលមានឃ្លាំងស្តុកក្នុងបុរីសៀងណាំខាងកើតក្រុងសៀមរាប។

យើងសង្កេតឃើញថាការចុះពិនិត្យនេះមានមន្ត្រីគយចំនួយ2នាក់ជិះរថយន្តមួយគ្រឿងម៉ាកកាមរីពាក់ស្លាកលេខរដ្ឋមានរយះពេលមួយម៉ោងហើយបានចាកចេញទៅវិញ។
មន្ត្រីគយមិនបានផ្តល់ព័ត៌មានអ្វីទ្បើយដល់អ្នកសារព័ត៌មានពេលចុះយកព័ត៌មានដល់ទីនោះផ្ទាល់។នៅពេលបើករថយន្តចាកចេញគេឃើញអាជីករម្ចាស់ឃ្លាំងបានទ្បើងរថយន្តជិះទៅជាមួយមន្ត្រីគយពីរនាក់ខាងលើផងដែរ។

CMA_LongBanner

ប្រភពព័ត៌មានដែលដកស្រង់បាន គឺទំនិញប្រេងឆាខាងលើម៉ាក oki ជារបស់ឈ្មួញធំឈ្មោះ វេង ស្រេង នៅរាជធានីភ្នំពេញមិនដឹងថាការនាំចូលបង់ពន្ធត្រឹមត្រូវរឺមួយគេចពន្ធនោះទេ។
ប្រភពដដែលអះអាងថា មន្ត្រីគយបានជជែកចរចាគ្នាតាមទូរស័ព្ទជាមួយម្ចាស់ទំនិញ ហើយក្រោយមកឈានទៅត្រូវរ៉ូវគ្នា លើអាថ៌កំបាំងផ្ទាល់ខ្លួនអ្វីមួយ ទើបមន្ត្រីគយអនុញ្ញតិរថយន្តសង្ស័យបើកចេញដោយសុវត្ថិភាព។

ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនេះ យើងពុំអាចសុំការបំភ្លឺពីមន្រ្ដីគយ នៅឡើយទេ មិនដឹងថាទំនិញនេះគេចពន្ធ ឬទំនិញបង់ពន្ធមិន ឬទំនិញខូចគុណភាព នោះទេ យើងខ្ញុំរងចាំការបំភ្លឺពីមន្រ្ដីគយគ្រប់ពម៉ោងធ្វើការ ប្រសិនបើមន្រ្ដីអនុវត្តន៍ទាំងនោះចង់ឮបំភ្លឺ៕ប៊ុនរិទ្ធី

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close