តើអ្នកណានៅពីក្រោយខ្នងក្រុមហ៊ុន «ភ្លូហ៊ីវីន» ព្រោះនៅតែមានសិទ្ធកាប់ អារ ជ្រៀក និងដឹកជញ្ជូនឈើយ៉ាងរលូន បើត្រូវបានគេដឹងថាគ្មានច្បាប់អនុញ្ញតិក៏ដោយ…

84
CMA_LongBanner

ព្រះវិហារ៖ លោកមេការឈ្មោះ សេន ឡាំ ដាក់ម៉ាស៊ីនរ៉ៃ ជ្រៀកឈើនៅភូមិភ្ជួរជ្រូក ជាទីតាំងម៉ាស៊ីនរ៉ៃ ជ្រៀកឈើមូល និងឈើតាប នៅតែបន្ដធ្វើសកម្មភាពដដែល សង្ស័យអាជ្ញាធរខេត្តព្រះវិហារ ជាអ្នកបើកភ្លើងខៀវ ទើបមិនព្រមបង្ក្រាប ឬ ហាមឃាត់នោះឡើយ។

តាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រសឈើបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះថា ទីតាំងរោងម៉ាស៊ីនរ៉ៃអាលឈើជាច្រើនគ្រឿង ស្ថិតនៅ ក្រុមហ៊ុនភ្លូហ៊ីវីន ស្ថិតនៅក្នុងភូមិភ្ជួរជ្រូក ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ កំពុងបំផ្លាញព្រៃឈើ តំបន់អភិរក្ស គូលែនព្រហ្មទេព យ៉ាងអានាធិបតេយ្យ គ្មានអ្នកណាបង្ក្រាបនោះឡើយ ។

សេចក្ដីរាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្រុមហ៊ុនភ្លូហ៊ីវីន មានឈ្មោះ សេន ឡាំ អាយុប្រហែលជាង៥០ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាមេការធំ ដុះស្លែយូរមកហើយ គ្មានអ្នកណាហ៊ានបង្ក្រាបនោះទេ ជាពិសេស លោក ពេជ្រ បូររិណ នាយសង្កាត់ស្រុកគូលែន សង្ស័យបានឃុបឃិតជាមួយ និងអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តព្រះវិហារ ។

ករណីជនល្មើសឈ្មោះ សេន ឡាំ ប្រព្រឹត្តបានស្រេចតែចិត្តដោយគ្មានខ្លាចញញើតនរណាឡើយ ត្រូវបានគេសង្ស័យថា លោក ពេជ្រ បូររិណ ប្រចាំស្រុកគូលែន និងអាជ្ញាធរ ខេត្តព្រះវិហារ ជាអ្នកបើកភ្លើងខៀវឲ្យមានបទល្មើសបំផ្លាញព្រៃឈើ ប្រឆាំង នឹងបទបញ្ជាសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ កន្លងមក ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ នោះ បានរៀបរាប់ថា ឈើសព្វថ្ងៃ ម្ចាស់សិប្បកម្ម ដឹកយកមកអារជ្រៀក គឺដឹកចេញពីព្រៃ ហើយឈើសព្វថ្ងៃនេះ មិនថា ឈើអីក៏ដោយឲ្យតែអាចជ្រៀកបាន គឺជ្រៀកចេញជាក្តារ ជ្រៀកចេញជានីវ រួចលក់ឲ្យពួកឈ្មួញ ដឹកជញ្ជូនទៅខេត្តសៀមរាប។

ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះវិហា អ៊ុន ចិន្តា សូមមានចំណាត់ការ ចំពោះ ក្រុមហ៊ុនភ្លូហ៊ីវីន មួយនេះផង បើមិនដូច្នេះព្រៃឈើ នៅខេត្តព្រះវិហារ នឹងរងការបំផ្លាញជាបន្ដបន្ទាប់ ដោយស្នាដៃក្រុមជនល្មើសទាំងនេះ ។

ពាក់ព័ន្ធនិងការរឹះកន់នេះយើងមិនអាចសុំការបញ្ជាក់ពីឈ្មោះ សេន ឡាំ ក៏ដូចលោក ពេជ្រ បូររិណ នាយសង្កាត់ស្រុកគូលែន បាននៅឡើយទេ ប៉ុន្ដែដើម្បីរក្សាភាពថ្លៃថ្នូរអង្គភាពយើងនឹងរងចាំការបំភ្លឺរាប់ម៉ោងធ្វើការ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close