UI_LongBanner

បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ រយៈពេល​បី​ថ្ងៃ ភ្ញៀវទេសចរជាង​២​ម៉ឺន​នាក់​ ទៅលេង​កម្សាន្ត​នៅ​ខេត្តកោះកុង

58

កោះកុង៖ រយៈពេល​បី​ថ្ងៃ អំឡុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ករុណា ​ព្រះបាទ​សម្តេច នរោត្តម សីហមុនី​ ខេត្តកោះកុង ​បាន​ទទួល​ភ្ញៀវទេសច​រ​ជាតិ ​ និង​អន្តរជាតិ ​បាន​ចំនួន​ជាង​ពីរ​ម៉ឺនពីរពាន់​នាក់​ ប៉ុណ្ណោះ​ ពោល​ថយ​ចុះ​ជិត​១​ម៉ឺន​នាក់​ បើ​ធៀប​នឹង​ពេល​មាន​ពិធី​បុណ្យទាន​តូចធំ​ម្តងៗ​។

ភ្ញៀវទេសច​រជាតិ ដែល​បាន​ចូល​លេង​កម្សាន្ត ​និង​ស្នាក់​នៅក្នុង​ខេត្តកោះកុង ​មាន​ចំនួន​សរុប​ជាង​ពីរ ម៉ឺន​នាក់​ ថយចុះ​ជាង​៤​ពាន់​នាក់ ​រីឯ​ចំនួន​ទេសចរ​អន្តរជាតិ​វិញ ​មាន​ចំនួន​ជិត​ពីរពាន់​នាក់ ​គឺ​ថយចុះ ប្រមាណ​ជិត​​៤​ពាន់​៦​រយ​នាក់ ​ដែល​ការ​ថយចុះ​នេះ ​លោក សុខ ចាន់​គ្រឹះ​ស្នា ​អនុប្រធាន​មន្ទីរ ទេសចរណ៍ ​ខេត្តកោះកុង ​បាន​ប្រាប់​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៦ ​ខែឧសភា​នេះ​ថា ​គឺ​បណ្ដាលមកពី​កត្តា​ប្រែប្រួល ​អាកាសធាតុ ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ លំបាក​ធ្វើដំណើរ​ទៅលេង​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា ​និង អំពី​កង្វះ​ទឹកសាប​ និង​ថាមពល​អគ្គិសនី​ ជាដើម​។

CMA_LongBanner

លោក​ បាន​បញ្ជាក់ថា​ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ម្ចាស់​ផ្តល់​សេវាកម្ម​ម្ហូប​អាហារ​នៅតែ​បន្ត ឆ្លៀតពេល​លួច​ដំឡើងថ្លៃ​ហួសហេតុ​ពេក​ ដែល​នាំឱ្យ​ប៉ះពាល់​អារម្មណ៍​អ្នកទេសចរ ​និង​បង់​បាត់​ចំណូល​ពី​ វិស័យ​ទេសចរណ៍​។ ​មន្ទីរ និង​អាជ្ញាធរ​ជំនាញ ​បាន​អំពាវនាវ​កុំឱ្យ​ធ្វើបែបនេះ​ក៏ដោយ ក៏មាន​អាជីវករ​មួយ ​ចំនួន​បាន​អនុវត្តន៍ ​និង​អាជីវករ​មួយ​ចំនួនធំ​ផ្សេងទៀត ​ពុំ​ខ្វល់​ពី​ការ​ក្រើនរំលឹក​របស់​មន្ទីរ និង​អាជ្ញាធរខេត្ត ​ដដែល​។ រីឯ​បញ្ហា​សន្តិសុខ​សណ្តាប់ ​ធ្នាប់ ​បរិស្ថាន​អនាម័យ មាន​ភាព​ប្រសើរ​ជាធម្មតា​ទេ ​ដោយ​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ដាក់​វេន​ប្រចាំការ​ការពារ ​និង​សម្អាត​តាម​ដងផ្លូវ​សាធារណៈ​។

ក្នុង​ខេត្តកោះកុង ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​និយម​ទៅ លេង​កម្សាន្ត​ច្រើនជាងគេ ​រួមមាន ​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប ​សហគមន៍​ធម្មជាតិ​ ទឹកជ្រោះ​តា​តៃ​ ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ​ចេតិយ​ឃុន​ឆាង​ឃុន​ផែន ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម តំបន់​អេកូ ​ទេសចរណ៍​ជាយ​អា​រ៉ែ​ង ជី​ផាត ​និង​រមណីយដ្ឋាន​មហាសាគរ​វិស្សមកាល​ តារារៈ ​នា​ទិសនិរតី​៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close