UI_LongBanner

មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបប្រជុំ និងពិភាក្សាការងារជាមួយអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម

70

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធនពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជួបប្រជុំ និងពិភាក្សាការងារជាមួយនឹង ឧត្តមសេនីយ៍ទោ ង្វៀន តាន់គឿង (NGUYEN TAN CUONG) អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។

កិច្ចប្រជុំរវាងភាគីទាំងពីរបានធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមគ្នានិងការអភិវឌ្ឍ។

CMA_LongBanner

ឧត្តមសេនីយ៍ទោ អនុប្រធានអគ្គសេនាធិការ សម្តែងការអបអរសាទរជូន ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងជា មេបញ្ជាការកងទ័ពជើងគោកនាពេលថ្មីៗ ។ ឧត្តមសេនីយ៍ទោ បានលើកឡើងថា លោកជឿជាក់ថាក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ទំនាក់ទំនងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ នឹងកាន់តែភាពរឹងមាំ និងពង្រីកបន្ថែមទៀត។ លោក បានបន្តថា កងទ័ពប្រជាជនវៀតណាម នឹងបន្តជួយគាំទ្រ ដល់កងយោធពលខេមរភូមិន្ទ ក្នុងការកសាងសមត្ថភាពយោធិន ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តក្នុងវិស័យការពារជាតិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ លោកបានបន្តថា ទំនាក់ទំនង កងយោធពលខេមរភិន្ទ និងកងទ័ពប្រជាជនវៀតណាម ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ហើយលើសពីនេះទៀត ប្រទេសទាំងពីរ ជាប្រទេសភូមិផងរបរជាប់គ្នា។ មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់ថា កងទ័ពនៃប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាសន្តិភាព ស្ថេរភាពតាមបណ្តោយព្រំដែន ដែលបង្កើតបានជាព្រំដែនដែលមានការអភិវឌ្ឍតាមគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close