UI_LongBanner

រថយន្តដឹកដីបុករះរថយន្ត៣គ្រឿង បុកចូលផ្ទះប្រជាពលរដ្ឋមួយគ្រឿងរងរបួសធ្ងន់ស្រាល៣នាក់ ជ្រុលទៅមុខបុកស្លាកប៉ាណូខារ៉ាអូខេយីហោ(អ័រគីដេKTV)បាក់រាបដល់ដី

80

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយដឹកដីពេញបេីកបុករះរថយន្តកូរេជ្រុកទៅបុកផ្ទះប្រជាពលរដ្ឋប្រុសស្រីរបួសធ្ងន់ស្រាល៣នាក់បន្តបុករះរថយន្តពីគ្រឿងទៀតរួចហើយ ជ្រុលទៅមុខបុកស្លាកប៉ាណូយីហោខារ៉ាអូខេ(អ័រគីដេKTV)បាក់រាបដល់ដីក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C- 7347បេីកបរដោយឈ្មោះវ៉ា ហៀ ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

  • រថយន្តរងគ្រោះទី១ម៉ាកហុីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A – 5422 ។
  • រថយន្តរងគ្រោះទី២កូរេមួយតោនកន្លះពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2R- 1343។
  • រថយន្តរងគ្រោះទី៣ជារថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AO – 5240 ។

ជនរងគ្រោះក្នុងហេតុការនោះទី១ឈ្មោះសរ សាលីភេទប្រុសអាយុ៧០ឆ្នាំជាភ្ញៀវមកទិញម្ហូប ស្នាក់នៅកន្លែងកេីតហេតុរងរបួសធ្ងន់។
ទី២ឈ្មោះឯក ស្រីពេជ្រ ភេទស្រីអាយុ៣៩ឆ្នាំជាអ្នកបាននិងនំបញ្ចុក។
ទី៣ឈ្មោះសាន ធុទ្ធារីភេទស្រីអាយុ១៥ឆ្នាំអ្នកជួយលក់បាយនិងនំបញ្ចុកអ្នកទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុ។

CMA_LongBanner

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុឲ្យដឹងថានៅមុនពេលកេីតហេតុរថយន្តម៉ាកហុីយ៉ាន់ដាយដឹកដីបេីកក្នុងល្បឿនយ៉ាងលឿន
ក្នុងទិសដៅពីលិចទៅកេីតបានបុករថយន្តហុីយ៉ាន់ដាយពណ៌ខៀវមួយគ្រឿងរួចបានជ្រុលទៅបុករថយន្តកូរេពណ៌ខៀវដែលចតឈប់ស្ងៀមនៅចិញ្ចេីមផ្លូវខាងស្តាំបណ្តាលឲ្យខ្ទាតទៅមុខបុកចូលផ្ទះលក់បាយនឹងនំបញ្ចក់នៅក្បែរនោះរងការខូចខាតយ៉ាងដំណំនឹងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ដែលកំពុងឈរទិញបាយរងរបួសធ្ងន់ ម្ចាស់ផ្ទះកំពុងលក់រងរបួសស្រាល២នាក់។

ប្រភពបន្តថារថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅមុខបុករថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាដែលកំពុងឆ្លងផ្លូវពីត្បូងទៅជេីងផុតទ្រូងផ្លូវបណ្តាលឲ្យខូចខាតរថយន្តបង្កនៅមិនទាន់អស់ល្បឿនទៀតក៏ជ្រុលទៅមុខឆ្លងផ្លូវមកខាងឆ្វេងដៃទៅបុកផ្ទាំងស្លាកប៉ាណូខារ៉ាអូខេយីហោរបស់(អរគីដេKTV)បណ្តាលឲ្យបាក់បង្គោលដែកមួយដេីមរាបដល់ដល់ដី។
ក្រោយពេលកេីតហេតុបុរសដែលរងបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យព្រកុសុមៈហៅមន្ទីពេទ្យលោកសង្ឃ។

ក្រោយកើតហេតុរថយន្តទាំង៤គ្រឿងនឹងអ្នកបើកបរត្រូវបានសមត្ថកិច្ចមូលរដ្ឋានប្រគល់ឲ្យទៅមត្ថកិច្ចជំនាញយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖​ បញ្ញា

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close