UI_LongBanner

បុករះទៀតហើយ! ខណៈរថយន្តដឹកដីបុករះរថយន្ត៣គ្រឿង និងបុកចូលផ្ទះប្រជាពលរដ្ឋ បង្កឱ្យរងរបួសធ្ងន់ស្រាល៣នាក់

174

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយដឹកដីពេញ បេីកបុករះរថយន្តកូរេ ជ្រុកទៅបុកផ្ទះប្រជាពលរដ្ឋប្រុសស្រីរបួសធ្ងន់ស្រាល៣នាក់ បន្តបុករះរថយន្តពីគ្រឿងទៀតរួចហើយ ជ្រុលទៅមុខបុកស្លាកប៉ាណូយីហោខារ៉ាអូខេ(អ័រគីដេKTV)បាក់រាបដល់ដីក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C- 7347បេីកបរដោយឈ្មោះវ៉ា ហៀ ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
រថយន្តរងគ្រោះទី១ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A – 5422 ។
រថយន្តរងគ្រោះទី២ កូរេមួយតោនកន្លះ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2R- 1343។
រថយន្តរងគ្រោះទី៣ ជារថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AO – 5240 ។

ជនរងគ្រោះក្នុងហេតុការនោះទី១ឈ្មោះ សរ សាលី ភេទប្រុសអាយុ៧០ឆ្នាំ ជាភ្ញៀវមកទិញម្ហូប ស្នាក់នៅកន្លែងកេីតហេតុរងរបួសធ្ងន់។
ទី២ឈ្មោះឯក ស្រីពេជ្រ ភេទស្រីអាយុ៣៩ឆ្នាំជាអ្នកបាននិងនំបញ្ចុក។
ទី៣ឈ្មោះសាន ធុទ្ធារីភេទស្រីអាយុ១៥ឆ្នាំអ្នកជួយលក់បាយនិងនំបញ្ចុកអ្នកទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ ឲ្យដឹងថា នៅមុនពេលកេីតហេតុរថយន្តម៉ាកហុីយ៉ាន់ដាយដឹកដីបេីកក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកេីតបានបុករថយន្តហុីយ៉ាន់ដាយ ពណ៌ខៀវ មួយគ្រឿងរួចបានជ្រុលទៅបុករថយន្តកូរេពណ៌ខៀវដែលចតឈប់ស្ងៀមនៅចិញ្ចេីមផ្លូវខាងស្តាំបណ្តាលឲ្យខ្ទាតទៅមុខបុកចូលផ្ទះលក់បាយនឹងនំបញ្ចក់នៅក្បែរនោះរងការខូចខាតយ៉ាងដំណំនឹងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ដែលកំពុងឈរទិញបាយរងរបួសធ្ងន់ ម្ចាស់ផ្ទះកំពុងលក់រងរបួសស្រាល២នាក់។

ប្រភពបន្តថារថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅមុខបុករថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាដែលកំពុងឆ្លងផ្លូវពីត្បូងទៅជេីងផុតទ្រូងផ្លូវបណ្តាលឲ្យខូចខាតរថយន្តបង្កនៅមិនទាន់អស់ល្បឿនទៀតក៏ជ្រុលទៅមុខឆ្លងផ្លូវមកខាងឆ្វេងដៃទៅបុកផ្ទាំងស្លាកប៉ាណូខារ៉ាអូខេយីហោរបស់(អរគីដេKTV)បណ្តាលឲ្យបាក់បង្គោលដែកមួយដេីមរាបដល់ដល់ដី។ ក្រោយពេលកេីតហេតុបុរសដែលរងបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យព្រកុសុមៈហៅមន្ទីពេទ្យលោកសង្ឃ។

ក្រោយកើតហេតុរថយន្តទាំង៤គ្រឿងនឹងអ្នកបើកបរត្រូវបានសមត្ថកិច្ចមូលរដ្ឋានប្រគល់ឲ្យទៅមត្ថកិច្ចជំនាញយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close