UI_LongBanner

គ្រាន់តែបណ្តាសារព័ត៌មាន និងអ្នកថតរូបក្នុងពិធីមង្គលការរបស់ ឪក សុគន្ធកញ្ញា ឃើញក៏ចង់វិលមុខដែរ…

212
CMA_LongBanner

ប្រិយមិត្តពិតជាជ្រាបច្បាស់ កាលពីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ គឺជាថ្ងៃមង្គលសិរីសួស្តី របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានចូលរោងការជាមួយ លោក អុឹង សុខលី ដោយកម្មវិធីមួយនេះ បានរៀបចំធ្វើឡើងនៅឯ សណ្ឋាគារសុខាត្រើយខាងកើត នៃទន្លេសាប។

អ្វីដែលកាន់តែពិសេសនោះគឺ មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន និងថ្នាក់ដឹកនាំធំៗជាច្រើននាក់ទៀត។មួយវិញទៀត គេក៏បានឃើញតារាល្បីៗ និងបុគ្គលសំខាន់ៗជាច្រើនរូបទៀតក៏មានវត្តមាននៅទីនោះផងដែរ ប្រកបដោយភាពសប្បាយរីករាយ ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាតគ្រប់ៗគ្នា។

ម្យ៉ាងវិញទៀត អ្វីដែលបានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ទៀតនោះគឺ បើក្រឡេកទៅមើលអ្នកថតក្នុងកម្មវិធីនេះពិតជាពិតជាមានចំនួនច្រើនណាស់ គ្រាន់តែឃើញក៏ញាក់សាច់ដែរ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៕ រូបភាព(PUSAM studio & film)

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close