ក្នុងពិធីមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ បានធ្ញើសារចាក់ដោតខ្លាំងណាស់…

165
CMA_LongBanner

ភ្នំពេញ៖ ពិធីមង្គលការរបស់លោក អ៊ឹង សុខលី និងកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា កំពុងកក្រើកបណ្ដាញសង្គម ហ្វេសបុក ខណៈរូបថតជាច្រើនសន្លឹកនៃពិធីអាពាហ៍ពិពាហ៍ នាពេលព្រឹកបានបង្ហោះយ៉ាងគគ្រឹកគ្រេង។

គណនីហ្វេសបុក និង Page ជាច្រើនបានធ្វើការផុសសារយ៉ាងច្រើន អមជាមួយរូបលោក ឆន សុវណ្ណរាជ ដែលជាដៃគូស័ក្តិសមជាងគេជាមួយកញ្ញា ឱក សុគន្ធកញ្ញា ។ ថ្មីៗនេះ លោក ឆន សុវណ្ណរាជ បានធ្វើការបង្ហោះសារជូនពរដល់គូស្នេហ៍ថ្មី សូមឱ្យមានសុភមង្គល និងឆាប់មានដំណឹងល្អផងដែរ៖

សារទាំងស្រុងពីលោក ឆន សុវណ្ណរាជ៖ « ទីបំផុតថ្ងៃដែលពួកយើងទាំងអស់គ្នារង់ចាំបានមកដល់ហើយ💙💙 ហ៊ាគឺថ្នាក់ដឹកនាំនិងជាបងប្រុសដ៏ល្អនិងអស្ចារ្យម្នាក់សំរាប់ខ្ញុំ​ កញ្ញាគឺជាមិត្តរួមអាជីពនិងជាបងប្អូនដ៏ល្អបំផុតម្នាក់សំរាប់ខ្ញុំដូចគ្នា ថ្ងៃនេះខ្ញុំពិតជារំភើបនិងសប្បាយចិត្តជំនួសបងប្អូនល្អទាំងពីរ ជូនពរដល់ហ៊ានិងកញ្ញា ស្រលាញ់គ្នាចាស់ព្រឹទ្ធចាស់ព្រេង មានសេចក្ដីសុខសុភមង្គលក្នុងជីវិត ជាពិសេសឆាប់មានក្មួយអោយពួកញ៉ុមពរឆាប់ៗណា កឺៗនិងជេៗ ដោយការគោរពនិងស្រលាញ់ពីប្អូនប្រុសម្នាក់នេះ ឆនសុវណ្ណរាជ🙏🙏💙💙🙏

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close