UI_LongBanner

AFF៖ ក្រុមកីឡា​ការិនី U15 កម្ពុជា ចាញ់​ទាំង​៥​ប្រកួត ខណៈ​ថៃ និង​ឡាវ ទៅ​វគ្គ​បន្ត​

68

ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​មកដល់​មាតុភូមិ​នៅ​យប់​ថ្ងៃទី​១៦ ឧសភា​នេះ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍ AFF U15 Girls Championship 2019 នៅ​ខេត្ត ឈុន​បុរី ប្រទេស​ថៃ​។ កម្ពុជា​មិនអាច​ឈានទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​នេះ​បានឡើយ ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៥​ប្រចាំ​ពូ​ល B​។​

បើតាម​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រោយ​បំពេញបេសកកម្ម​ក្នុង​ព្រឹត្តិការណ៍ AFF U15 Girls Championship 2019 ប្រមាណ​២​សប្តាហ៍​។​

សម្រាប់​ការប្រកួត ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រុមកីឡា​ការិនី​កម្ពុជា​មិន​ត្រឹមតែ​មិនអាច​ស្វែងរក​កៅអី​ឈានទៅ​វគ្គ​បន្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​មិនអាច​ស្វែងរក​ជ័យជម្នះ​ពី​ការប្រកួត​ទៀតផង​។ ពោលគឺ​ក្នុងចំណោម​៥​ប្រកួត ពួកគេ​បាន​រង​បរាជ័យ​ទាំង​៥​ប្រកួត ដោយ​ចាញ់​សិង្ហ​បុរី ២-១ នា​ជំនួប​បើកឆាក បន្ទាប់មក​ចាញ់​ម៉ាឡេស៊ី ២-១ ម្ចាស់ផ្ទះ​ថៃ ៤-០ និង​ឡាវ ២-០ នៅ​ជំនួប​ចុងក្រោយ​កាលពី​ថ្ងៃទី​១៥ ឧសភា​។

កម្ពុជា​ស្ថិត​ក្នុងចំណោម​ក្រុម​៤​ទៀត ដែល​បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ​។ ក្រុម​ទាំងនោះ​រួមមាន​ម៉ាឡេស៊ី សិង្ហ​បុរី មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​។ U15 វៀតណាម ហ្វីលីពីន តំណាង​ឲ្យ​ពូ​ល A នៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ថៃ និង​ឡាវ​តំណាង​ឲ្យ​ពូ​ល B​។ ថៃ និង ឡាវ ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ឈរ​កំពូល​តារាង​នៅ​ថ្ងៃទី​១៧ ឧសភា ក្រោយ​ម៉ាឡេស៊ី​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​សិង្ហ​បុរី​៕

CMA_LongBanner

Cr: thmeythmey

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close