ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងនិវត្តន៍ មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១៦ឧសភានេះ

72
CMA_LongBanner

ភ្នំពេញ៖ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យ ស្ដេចយាងនិវត្តន៍ មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១៦ឧសភានេះ បន្ទាប់ពីស្តេចយាងទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១៣ឧសភា ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ តាមការយាងពីប្រធានាធិបតីចិន ស៊ីជិនពីង។

យាង និងអញ្ជើញទទួលព្រះរាជដំណើរនិវត្តរបស់ព្រះអង្គដល់អាកាសយានដ្ឋាន​​​​​អន្តរជាតិភ្នំពេញ មានសម្ដេចវិបុលសេនា ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេ​ច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួនឿត និងឯកអគ្គរដ្ឋទូតចិនក៏មានវត្តមានផងដែរ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close