UI_LongBanner

តំបន់ទេសចរណ៍បឹងទន្លេឆ្មាជាតំបន់សត្វស្លាបដ៏ទាក់ទាញនៅលើទឹកដីខេត្តកំពង់ធំ

104

កំពង់ធំ ៖ បឹងទន្លេឆ្មា គឺជាតំបន់សត្វស្លាប ដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តកំពង់ធំ ដែលសព្វថ្ងៃបាន និង កំពុងក្លាយជាគោលដៅទេសចរណ៍ ដោយមានការចាប់អារម្មណ៍ យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ។

បឹងទន្លេឆ្មា ស្ថិតនៅជាប់បឹងទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់មួយ ពោពេញ ដោយប្រព័ន្ធជីវៈចម្រុះ ធម្មជាតិ យ៉ាងស្រស់បំព្រងនិងជាជម្រកដ៏សុខសាន្តសម្រាប់សត្វ បក្សា បក្សី ជាច្រើនប្រភេទ រស់នៅបង្កើតបាននូវភាពទាក់ទាញចងចិត្ត ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

CMA_LongBanner

ក្រៅពីមានហ្វូងសត្វបក្សា បក្សីជាច្រើនប្រភេទ រស់នៅ បម្រើចក្ខុ ភ្ញៀវទេសចរណ៍នោះ បឹងទន្លេឆ្មាបាន ផ្ដល់ឲ្យលោកអ្នកអាចធ្វើការសិក្សា ស្វែងយល់ពីជីវៈចម្រុះ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ រួមទាំង សហគមន៍នេសាទ នៅទីនោះផងដែរ ។
បឹងទន្លេឆ្មាគ្របដណ្តប់ទៅដោយផ្ទៃដីប្រមាណជា ៤០០ ហិកតា មានបណ្តាញជាប់គ្នា ជាមួយនឹងចរន្ត ទឹកបឹងខ្លា ដែលមានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាបរស់នៅ និងរកចំណីបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ល្អប្រណីត ។

ឯកឧត្ដម សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ បានសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេឆ្មានេះ ត្រូវយល់ដឹង និងរួមគ្នាការពារនិងអភិរក្ស មច្ឆាជាតិ សត្វស្លាប និងព្រៃលិចដើម្បីកម្លាយតំបន់នោះជាតំបន់ទេសចរណ៍ហើយនៅពេលនោះប្រជាពលរដ្ឋខ្លួនឯងនៅទីនោះនឹងទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈភ្ញៀវ ទេសចរណ៍ទាំងនោះ៕ ប៊ុនរិទ្ធី

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close