UI_LongBanner

រដ្ឋបាលខេត្តកោះកុង ជូនដំណឹង ស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព

41

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានជូនដំណឹង ស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើ ប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិកោះកុងក្នុង និងភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលាឃុំត្រពាំងរូង។

ក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី កន្លងមក ក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់អចលវត្ថុខាងលើនេះតទៅ។

CMA_LongBanner

ដូច្នេះ រដ្ឋបាលខេត្តកោះកុង សូមជម្រាបដល់ម្ចាស់ក្បាលដីស្ថិតនៅក្នុងទីតាំងខាងលើ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់កន្លងមក ប្រគល់ឲ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ជំនួសវិញ៕ដោយ៖ ណារម្យ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close