UI_LongBanner

ល្បែងភ្នាល់ទឹកភ្លៀងក្នុងខណ្ឌ៧មករា ទ្រង់ទ្រាយធំកំពុងបើកភ្នាល់យ៉ាងគគ្រឹកគគ្រេង អជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប

203

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សី ២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានឲ្យ ដឹងថានៅ ក្នុងមូលដ្ឋានពួកគាត់មានលោកធំបានបង្កើតគណៈកម្មាការ បើកលេងល្បែងភ្នាល់ទឹកភ្លៀងទ្រង់ទ្រាយធំកំពុងបើកភ្នាល់យ៉ាងគគ្រឹកគគ្រេង មានទាំងអ្នកឈ្នះនិងអ្នកចាញ់ ក្នុងមួយថ្ងៃៗ មេល្បែងខាងលើ អាចប្រមូល លុយស្រួលៗខ្ទង់ម៉ឺនសែនដុល្លារឯណោះ ព្រោះមិនសូវដឹងចិត្តមេឃ ឃើញពពកខ្មៅដេរដាសហ៊ានប្រថុយ ច្បាស់ជាអាចក្លាយជាអ្នកមាន និង រហាមមួយ រំពេច តែមានគេបង្ហើបថា ល្បែងភ្នាល់ទឹកភ្លៀង ចាញ់ច្រើនជាងអ្នកឈ្នះ ។

ភាពងាយស្រួលនៃការភ្នាល់ល្បែងទឹកភ្លៀងនេះ គឺ អាចចាក់បានតាមហាងកាហ្វេនានាក្នុងរាជធានី ភ្នំពេញ ជាពិសេស តាមហាងកាហ្វេមួយចំនួន នៅក្នុងទឹកដីខណ្ឌ៧មករា ជាពិសេសនៅតាមផ្លូវ លេខ១៣៩ កែងផ្លូវលេខ២១៧ ស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី២ និងនៅតាមផ្លូវលេខ១០៧កែងផ្លូវលេខ១៣៤ ស្ថិត ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧ មករា អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង ដែលមកអង្គុយផឹកកាហ្វេ ជជែក គ្នាបែកផ្សែង អោយតែមេឃចាប់ផ្តើមងងឹតគឺ សម្រុកចូលផឹកកាហ្វេ អង្គុយលែងជាប់កៅអីហើយ ។

មានការដោះដូរ អភិបាលរាជធានី ច្រើនរូបដែរ តែមិនដែលឃើញបញ្ជាអោយចុះបង្ក្រាប ទីតាំងបនល្បែង ភ្នាល់ទឹកភ្លៀង ក្នុងខណ្ឌ៧មករានេះឡើយ រក្សាទុកតាំងពីដើមរហូតមកដល់ពេលនេះ ដែលធ្វើអោយមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង តើរក្សាទុកដើម្បីអ្វី?

យោងតាមប្រភពមិនច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា អ្នកកាងល្បែងភ្នាល់ទឹកភ្លៀង បានចំណាយប្រាក់ក្នុងមួយរដូវៗ រាប់សិបម៉ឺនដុល្លារ សម្រាប់បង់សេវា ជូនសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកុំឱ្យរំខាន ឬធ្វើការបង្ក្រាប ។ ជាក់ស្តែងល្បែងភ្នាល់ទឹកភ្លៀង ក្នុងខណ្ឌ៧ មករា បានកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានសមត្ថកិច្ច ឬ អាជ្ញាធរពាក់ព័ន្ធណាចាត់វិធានការបង្ក្រា បឡើយ ព្រោះអ្នកបើកលេងល្បែង នេះមានខ្នងបង្អែក រឹងមាំ និងមាន ការបែងចែកផលប្រយោ ជន៍តាមលំដាប់លំដោយ ។

CMA_LongBanner

ប្រភពពីអ្នកធ្លាប់ទៅចាក់ភ្នាល់ទឹកភ្លៀងនៅទីតាំងខាងលើនេះបានឲ្យដឹងថា ក្នុងមួយថ្ងៃមានអ្នក លេងល្បែងនេះយ៉ាងច្រើន ហើយអ្នកខ្លះចាញ់អស់ម៉ូតូ រថយន្ត ផ្ទះសម្បែងនិងទ្រព្យ សម្បត្តិផ្សេងៗទៀតផង ហើយអ្នកខ្លះចាញអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ ។

ប្រភពពីមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចតូចតាចក្នុង សង្កាត់អូរប្ញស្សី២បានឲ្យដឹងថា ពួកគេមិនហ៊ានប៉ះពាល់មេល្បែងភ្នាល់ទឹកភ្លៀងនោះទេ ព្រោះគេមានខ្នងបង្អែករឹងមាំណាស់ទើបគ្មាននរណា ហ៊ានប៉ះពាល់ ។

ប្រជាពលរដ្ឋក្នុងសង្កាត់អូរប្ញស្សី២ បានអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការបង្ក្រាប ល្បែងចាក់ ទឹកភ្លៀង ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់ ព្រោះល្បែងនេះកំពុងបង្កឲ្យមានបទល្មើស ផ្សេងៗទៀតដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ កើតឡើងយ៉ាងពេញបន្ទុក ។

ប្រជាពលរដ្ឋបានរិះគន់ថាអាជ្ញាធរសង្កាត់ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ ក៏ដូចជាលោក លីម សុភា អភិបាលខណ្ឌ៧មករា និង លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ដោយសង្ស័យទទួលបានផលប្រយោជន៍ជាប្រចាំពីមេល្បែងភ្នាល់ចាក់ទឹកភ្លៀង ទើបបណ្តោយឲ្យល្បែងនេះ រាលដាលកាន់តែខ្លាំងឡើងៗ ៕

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close