UI_LongBanner

ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមហ៊ុន GCG ASIA

241

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះធនាគារជាតិ នៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានដោយបដិសេធទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត របស់ក្រុមហ៊ុនGCG ASIA ដែលក្រុមហ៊ុននេះ ត្រូវបានសមត្ថកិច្ចចុះឆែកឆេរ និងបិទអាជីវកម្មកាលពីព្រឹកមិញពាក់ព័ន្ធការយកឈ្មោះនិងរូបសម្ដេចតេជោហ៊ុនសែនទៅបង្ហោះនៅលើគេហទំព័ររបស់ខ្លួនខុសច្បាប់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានធនាគារជាតិបានបញ្ជាក់ថា«…ក្រុមហ៊ុនឈ្មោះGCG Co., ASIA LTD បានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មប្តូរប្រាក់ពីធនាគារជាតិនៃកម្ពុជានិងបានប្រើប្រាស់ឈ្មោះនិងស្លាកសញ្ញាធនាគារជាតិនៃកម្ពុជាលើគេហទំព័ររបស់ខ្លួនក្នុងគោលបំណងទុច្ចរិត»

ធនាគារជាតិនៃកម្ពុជាសូមបញ្ជាក់ថាធនាគារជាតិនៃកម្ពុជាមិនធ្លាប់បានផ្តល់អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការប្តូរប្រាក់ឬអាជ្ញាប័ណ្ណណាមួយដល់ក្រុមហ៊ុនGCG Co., ASIA LTD ទេ។ធនាគារជាតិ នៃកម្ពុជាសូមបដិសេធព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុនGCG Co., ASIA LTD

CMA_LongBanner

ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាសូមអំពាវនាវឲ្យសាធារណជនចៀសវាងពីការបោកប្រាស់ណាមួយនិងប្រុងប្រយ័ត្នចំពោះព័ត៌មានផ្សេងៗដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុនGCG Co., ASIA LTDកន្លងមកធនាគារជាតិនៃកម្ពុជាធ្លាប់បានជូនដំណឹងដល់សាធារណជនរួចមកហើយអំពីភារមិនទទួលស្គាល់Crypto Currencies ឬឧបករណ៍ទូទាត់ដែលមានលក្ខណៈប្រហាក់ប្រហែលនិងហានិភ័យពាក់ព័ន្ធ។

ធនាគារជាតិនៃកម្ពុជាសូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការក្លែងបន្លំព័ត៌មានរបស់ក្រុមហ៊ុន GCG Co., ASIA LTD តាមនីតិវិធីច្បាប់ជាធរមាន។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close