UI_LongBanner

ជួយលោកតាផង គាត់គ្មានសល់អ្វីទេ! ដែលកូនប្រុសចិត្តខ្លាំង បែកថ្នាំ ដុតបំផ្លាញផ្ទះឪពុកចោល…

186

កោះកុង៖ កូនប្រុសញៀនថ្នាំម្នាក់បានដុតបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិឪពុកគ្មានសល់ តែមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖០០ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិ១សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកតាជាម្ចាស់ផ្ទះ ត្រូវជាឪពុកឈ្មោះ អ៊ុយសុភ័ក្រអាយុ៧៣ឆ្នាំបានរៀបរាប់នៅកន្លែងកើតហេតុថា ហេតុការណ៍នេះបណ្តាលមកពីកូនប្រុសបង្កើតជាអ្នកដុតបំផ្លាញ ដោយកូនប្រុសគាត់មានកាប្រើប្រាស់គ្រឿងញៀន មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយសឹងមិនស្គាល់គាត់ផង ទើបរាល់ថ្ងៃគាត់មិនបាននៅជាមួយទេ។

CMA_LongBanner

លោកបានបញ្ជាក់ថាកូនប្រុសគាត់ដែលដុតបំផ្លាញផ្ទះឈ្មោះគឹមសំបូរអាយុ៤៣ឆ្នាំរស់នៅផ្ទះនេះតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថាចំពោះករណីនេះរថយន្តពន្លត់អគ្គីភ័យបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តបានបាញ់ពន្លត់និងទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះក្បែរនោះបានទៀតឡើយហើយប្រើរយៈពេលប្រហែល៣០នាទី។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close